BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភេសជ្ជៈធម្មជាតិ ១១ យ៉ាង ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ

ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 13:51  Purple Fullmoon

នៅពេល​ដល់រដូវការត្រជាក់ ជំងឺផ្តាសាយក៏នឹងកើតមានឡើង អ្នកប្រហែលជាប្រញាប់ប្រញាល់ ដើម្បីស្តុកទុកអ្វីៗដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ក្នុងគេហដ្ធានរបស់អ្នក។ ប្រព័ន្ធភាពស៊ាំដែលរឹងមាំ គឺអាចទប់ស្កាត់ពីជំងឺតាមរដូវ និងមេរោគឆ្លងដ៏គួរឱ្យភ័យខ្លាច។ ទោះបីជាយ៉ាងណាក៏ដោយ មានវិធីសាស្រ្តធម្មជាតិជាច្រើន ដែលធ្វើអោយអ្នកទទួលបានសុខភាពល្អ​ ជាជាងការលេប ឬចាក់វីតាមីនបន្ថែម។ ភេសជ្ជៈខ្លះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយវាក៏មានរសជាតិឆ្ងាញ់ផងដែរ!

តែរុក្ខជាតិ ជាតែ ដែលមិនមែនប្រឆាំងនឹងជំងឺផ្តាសាយទេ ប៉ុន្តែវាអាចជួយពង្រឹងរាងកាយ និងសុខភាពប្រព័ន្ធការពាររបស់អ្នកអោយរឹងមាំ ដើម្បីទប់ស្កាត់ជំងឺជាមុន។ មិនថាអ្នកចូលចិត្តបរិភោគកាហ្វេ តែ ទឹកក្រឡុកឬ ទឹកផ្លែឈើនោះទេ សូមក្រឡេកមើល ភេសជ្ជៈធម្មជាតិងាយៗមួយចំនួន ដែលអ្នកអាចធ្វើនៅផ្ទះបាន ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់លោកអ្នក។

IMMUNITY-IMAGE (1)

តុល្យភាពនៃជាតិទឹកក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ជាកត្តាចំបងក្នុងការបង្កើនភាពស៊ាំ​ដល់ពួកគេ។ មានការណែនាំឱ្យស្ត្រីផឹកទឹកប្រហែល ២,៧ លីត្រ (១១.៥ ពែង) និងបុរសឱ្យផឹកទឹក ៣.៧ លីត្រ (១៥.៥ ពែង) ក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាបានជឿថាមានតែទឹកប៉ុណ្ណោះ ដែលអាចរួមចំណែកដល់ការរំលាយអាហារ និងជាកត្តាចំបងផ្សេងទៀតដែលមនុស្សម្នាក់ៗត្រូវការ។ ទឹកផ្លែឈើ, តែ, កាហ្វេ, ទឹកក្រឡុកឬ សូម្បីតែទឹកនៅក្នុងអាហាររបស់យើង ក៏រាប់បញ្ចូលជាការទទួលទានជាតិទឹក ប្រចាំថ្ងៃរបស់យើងដែរ។ ឧទាហរណ៍ ដូចជាឪឡឹកសំបូរទៅដោយជាតិទឹកច្រើន សូដានិងកាហ្វេក៏គេរាប់បញ្ចូលជា ការទទួលទានជាតិទឹករបស់អ្នកផងដែរ។ តែយើងគួរតែទទួលទាន ទឹកធម្មតាជាជាងការបរិភោគភេសជ្ជៈផ្អែម ដែលមានកាឡូរីនិងជាតិស្ករច្រើន។

អ្នកគួរតែផឹកទឹក អោយបានប្រាំបីកែវក្នុងមួយថ្ងៃយ៉ាងតិច មនុស្សអាចត្រូវការជាតិទឹកច្រើន​ ឬក៏តិច អាស្រ័យលើមនុស្សម្នាក់ៗ។ ពេលយើងទទួលទានទឹកផ្លែឈើ មិនថាច្របាច់ ឬក្រឡុក វានឹងធ្វើអោយរាងកាយយើងទទួលបានវីតាមីនច្រើន។ ទឹកក្រឡុកដែលមានវីតាមីនល្អ ១ ពែង គឺមានផ្ទុកទៅដោយផ្លែឈើ និងបន្លែ ២ ទៅ ៣ មុខ។

ការរក្សាតុល្យភាពនៃជាតិទឹកឱ្យបានត្រឹមត្រូវ ធ្វើឱ្យរាងកាយរបស់យើងមានសុខភាពល្អជារៀងរហូត។ វាអាចជួយឱ្យយើងគេងលក់ស្រួល ជួយដល់ការរំលាយអាហារ បំបាត់ការរលាកផ្សេងៗ និងបណ្តេញជាតិពុលចេញពីរាងកាយរបស់យើង។ ជាតិទឹកជួយអោយប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងអាចប្រយុទ្ធប្រឆាំងមេរោគឬបាក់តេរីដែលអាចឆ្លងបាន។

ភេសជ្ជៈដើម្បីបង្កើនភាពស៊ាំ

ភេសជ្ជៈបង្កើនភាពស៊ាំជារឿយៗមានរសជាតិឆ្ងាញ់។ ភេសជ្ជៈទាំងអស់នោះរួមមាន តែរុក្ខជាតិក្តៅៗ និងទឹកក្រឡុកស្រស់ៗ ហើយវាងាយស្រួលធ្វើទៀតផង។ ទឹកផ្លែឈើជាភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់ និងធ្វើអោយយើងមានសុខភាពល្អ ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន។ ជួនកាលទឹកផ្លែឈើដែលដាក់លក់តាមទូរទស្សន៏ ឬទីផ្សារមានការបន្ថែមស្ករ ក្លិននិងពណ៏ ដែលអាចធ្វើឱ្យភេសជ្ជៈនោះមានរសជាតិឆ្ងាញ់។ លើសពីនេះទៅទៀត គេបានបន្ថែមកាឡូរី ដែលអាច កាត់បន្ថយអត្ថប្រយោជន៍ក្នុងភេសជ្ជៈនោះផងដែរ។ ខាងក្រោមនេះ គឺជាជម្រើសរូបមន្តភេសជ្ជៈទាំងអស់ដែលអាចជួយរក្សាតុល្យភាពនៃជាតិទឹកប្រចាំថ្ងៃរបស់អ្នក ដែលអាចជួយអោយប្រព័ន្ធភាពសុាំរបស់លោកអ្នកកាន់តែរឹងមាំ។

១. ទឺក

អ្នកទាំងអស់គ្នាប្រហែលជាភ្ញាក់ផ្អើល ពេលដែលឃើញថា ទឹកក៏មាននៅក្នុងបញ្ជីនេះដែរ។ ការទទួលទានទឹកផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ សូម្បីតែទឹក ១ ពែងអាចរក្សាសីតុណ្ហភាពខាងក្នុងខ្លួន និងធ្វើអោយជាលិកានៅក្នុងខ្លួនមានចលនា និងកម្ចាត់កាកសំណល់ផ្សេងៗ។ វាក៏ជួយឱ្យយើងគេងលក់ស្រួល និងផ្តល់ថាមពលដល់យើងថែមទៀត។ ទាំងអស់នេះហើយ ដែលជាកត្តារួមចំណែកធ្វើអោយរាងកាយមានសុខភាពល្អ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ទឹកមួយកែវមុនអាហារអាចជួយដល់ការរំលាយអាហារបានយ៉ាងល្អ។

glass-of-water

ទឹកក្រូចឆ្មា ខ្ញី ឬតែទឹកឃ្មុំក្តៅក៏អាចញ៉ាំបានមុនអាហារបានដែរ។

២. តែខ្ញីជាមួយក្រូចឆ្មា (មានឬគ្មានទឹកឃ្មុំ)

នៅពេលល្ងាចក្នុងរដូវរងា ពេលដែលយើងអង្គុយលើកៅអីជាមួយពែងទឹកក្រូចឆ្មា និងតែខ្ញីក្តៅៗនោះ​ វាធ្វើអោយយើងមានអារម្មណ៏ល្អខ្លាំងមែនទែន។ តែ ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំនេះគឺ វាងាយស្រួលធ្វើនោះទេ អ្វីដែលអ្នកត្រូវការនោះ គឺខ្ញីមួយចំណិត ក្រូចឆ្មាមួយចំណិត និងទឹកក្តៅមួយពែង។ វីធីក្នុងការធ្វើវា គឺយើងត្រូវចាក់ទឹកក្តៅចូលក្នុងពែង ១ ជាមួយគ្រឿងផ្សំ ដែលអ្នកបានជ្រើសរើសហើយ ទុកវាចោលរយៈពេលពីរទៅបីនាទី។ ប្រសិនបើអ្នកចូលចិត្ត រសជាតិស្រាល អ្នកត្រូវតែច្របាច់គ្រឿងផ្សំក្នុងកែវនោះចេញ។ ក្រូចឆ្មាមានវីតាមីន C ខ្ពស់ ហើយខ្ញីមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចការពារជំងឺផ្តាសាយធម្មតាបាន។ ខ្ញីក៏ល្អសម្រាប់ព្យាបាលបញ្ហាចង្អោរ និងរំលាយអាហារផងដែរ។

lemon-and-ginger-tea-for-an-immune-boosting-tea

ទឹកឃ្មុំ អាចបង្កើនរសជាតិផ្អែមឆ្ងាញ់ដល់តែ ហើយវាក៏ជាអង់ទីអុកស៊ីដង់ និងមានសមត្ថភាពប្រឆាំងរ៉ាឌីកាល់សេរី។ ប្រសិនបើអ្នកឈឺបំពង់ក ទឹកឃ្មុំអាចជួយក្នុងបញ្ហានេះបាន។​ លោកអ្នកអាចធ្វើការពិសោធន៏ដោយខ្លួនឯងបាននៅផ្ទះ។

៣. តែល្មៀត

ល្មៀត គឺជាសារធាតុម្យ៉ាងដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំ ដោយសារសារធាតុផ្សំសំខាន់របស់វាគឺ ឃឺឃ្យូមីន ដែលជាសមាសធាតុប្រឆាំងនឹងការរលាកប្រឆាំងមេរោគវីរុសដុំសាច់ អាចទប់ស្កាត់នឹងមេរោគ IBS និងបំបាត់បញ្ហារំលាយអាហារ។ វាក៏ជាអង់ទីអុកស៊ីដង់ ដែលជួយបំប៉នសុខភាពបេះដូង និងខួរក្បាលផងដែរ។ ជាការពិតណាស់ ល្មៀត គឺជារុក្ខជាតិដ៏ល្អមួយ ដើម្បីជំរុញប្រព័ន្ធការពាររាងកាយរបស់អ្នកអោយកាន់តែរឹងមាំ។

turmeric-tea-for-immune-system

៤. ទឹកក្រូចច្របាច់

យើងបានដឹង ហើយថាទឹកក្រូចគឺមានវីតាមីន C ខ្ពស់។ វាអាចជួយប្រយុទ្ធប្រឆាំង នឹងជំងឺផ្តាសាយបាន។ ក្នុងករណីដែល អ្នកបានឆ្លងជំងឺផ្តាសាយរួចហើយ ភេសជ្ជៈដែលសំបូរទៅដោយវីតាមីន C អាចជួយអ្នកអោយជាសះស្បើយបានឆាប់រហ័ស។

orange-juice-is-high-in-vitamin-C

៥. ទឹកការ៉ុត និងទឹកប៉ោម (មាន ឬគ្មានផ្លៃក្រូច)

ផ្លែប៉ោម សម្បូរទៅដោយវីតាមីន C ដែលល្អបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងជំងឺគ្រប់ប្រភេទ។ ការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាប្រភពដ៏ល្អនៃវីតាមីន B6 ។ បើសិនជាអ្នកចង់បានរសជាតិផ្អែម អ្នកអាចបន្ថែមក្រូច ព្រោះវាជាជំរើសដ៏ល្អដែលពោរពេញទៅដោយវីតាមីន C​ និងមានពណ៏គួរអោយចង់ញ៉ាំ។ អត្ថប្រយោជន៏នៃទឹកផ្លែឈើ គឺវាមានរសជាតិផ្អែម ស្រស់ស្រាយ និងពោរពេញដោយវីតាមីន និងថាមពល។ ការប្រើផ្លែប៉ោម ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រួមផ្សំជាមួយផ្លែក្រូច និងការ៉ុត អាចបង្កើតរសជាតិនៃទឹកផ្លែឈើ ដែលផ្តល់ភាពស្រស់ស្រាយនាពេលព្រឹកដល់លោកអ្នក។ 

Carrot-Apple-Juice-Healthykitchen101-4 (1)

៦. ទឹកប៉េងប៉ោះ

មានមនុស្សមួយចំនួនប៉ុណ្ណោះដែល ចូលចិត្តទទួលទានទឹកប៉េងបោះ ប៉ុន្តែប្រសិនបើ អ្នកកំពុងស្វែងរកភេសជ្ជៈទឹកផ្លែឈើ DIY ដែលងាយស្រួលធ្វើ និងទទួលបាននូវសុខភាពល្អ អ្នកគួរតែចាប់ផ្តើមញ៉ាំវា។ ផ្លែប៉េងប៉ោះ ផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន B9 ម៉ាញ៉េស្យូម និងសារជាតិប្រឆាំងនឹងការរលាក។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងអាចជួយអ្នកប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ ទឹកប៉េងប៉ោះ មានរសជាតិជូរអែមដែលអាច ផ្សំជាមួយអាហារយ៉ាងឆ្ងាញ់ពិសារផងដែរ។

tomatoes-are-rich-in-magnesium-and-vitamin-b9

៧. ទឹកប៊្លូបឺរី និងខាត់ណាខៀវក្រឡុក

ទឹកផ្លែឈើក្រឡុក គឺជាវិធីដ៏អស្ចារ្យមួយ នៃការបញ្ចូលវីតាមីនចំរុះ ដែលមាននៅក្នុងផ្លែឈើនិងបន្លែ ចូលទៅក្នុងខ្លួនរបស់អ្នក ហើយអ្វីដែលល្អបំផុត គឺធ្វើអោយប្រព័ន្ធភាពសុាំរបស់អ្នករឹងមាំ។ ដោយសារតែប៊្លូបឺរី និងខាត់ណា ត្រូវបានគេស្គាល់ថាជា “ អាហារដែលមានប្រូតេអុីនខ្ពស់ ” នៅពេល អ្នកលាយវាចូលគ្នា អ្នកនឹងទទួលបានទឹកក្រឡុកដ៏ល្អបំផុតមួយសំរាប់សុខភាពរបស់អ្នក។ ប៊្លូបឺរី គឺ មានផ្ទុកអង់ទីអុកស៊ីដង់ ហើយខាត់ណាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាជាតិដែក (ដូចជាបន្លែបៃតង ដែលដុះនៅទីជ្រៅបំផុត) និងជាតិសរសៃ។ លើសពីនេះ ទៅទៀតវា ជាភេសជ្ជះដែលងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់។ អ្នកគួរតែសាកល្បងធ្វើវា​ ហើយអ្នកប្រាកដជាពេញចិត្តនៅរសជាតិរបស់វាជាក់ជាពុំខាន។

blueberries-are-powerful-antioxidants

៨. ស្វាយនិង Spinach Green Smoothie (មានឬគ្មានផ្លែស្ត្របឺរី)

ផ្លែស្វាយ គឺជាផ្លែឈើដ៏ឆ្ងាញ់មួយប្រភេទ។ វាមានរសជាតិផ្អែមឆ្ងាញ់ និងសំបូរទៅដោយវីតាមីន E ។ ផ្លែឈើនេះ ត្រូវបានគេចាត់ទុកថា ជាផ្លែឈើដែលល្អចំពោះសុខភាពនៅលើពិភពលោក។ Spinach Green ក្រឡុកជួយបន្ថែមជាតិដែក និងជាតិសរសៃ និងធ្វើអោយពណ៍នៃភេសជ្ជះប្តូរទៅជាពណ៏ បៃតងគួរអោយចង់ទទួលទាន។ ការបន្ថែមផ្លែស្ត្របឺរី ចូលទៅក្នុងរូបមន្តនៃទឹកក្រឡុកនេះ ក៏ជួយបង្កើនវីតាមីន C និងបន្ថែមរសជាតិថែមទៀត។ កុំភ្លេចថាយើងគួរទទួលទាន បន្លែ និងផ្លែឈើ អោយបានយ៉ាងតិច ៥ មុខ​ក្នុងមួយថ្ងៃ។

mangoes-are-packed-with-vitamin-E

៩. ផ្លែស្ត្របឺរី និងគីវី ក្រឡុក

ទឹកផ្លែឈើដែលមានការពេញនិយមមួយទៀតនារដូវក្តៅ ដែលធ្វើអោយអ្នកមានសុខភាពល្អ និង អារម្មណ៏​ស្រស់ស្រាយ គឺ ស្ត្របឺរីនិងគីវីក្រឡុក ដែលវាសំបូរទៅដោយវីតាមីន C ។ ចេកគឺជាផ្លែឈើ ដ៏ពេញនិយម ដែលប្រើជាមួយគ្រឿងផ្សំផ្សេងទៀតដើម្បីទទួលបាននូវរសជាតិដិត។ ទឹកផ្លែឈើ ដែលធ្វើនៅផ្ទះ (ដូចជាផ្លែស្ត្របឺរីឬប៊្លូបឺរី) ជាផ្លែឈើស្រស់ដែលមានតំលៃថ្លៃ​ និងយើងត្រូវចំនាយពេល វេលាដើម្បីធ្វើវា។ តែបើអ្នកទិញផ្លែឈើ ដែល​មិន​ស្រស់អាចមានតំលៃថោកជាង តែវីតាមីនមិនដូចគ្នាទេ។ យើងគួរតែចំនាយពេលវេលា និងថវិកា​ខ្លះ ដើម្បីសុខភាព រាងកាយរបស់យើង។ 

strawberry-smoothies-are-rich-in-vitamin-C

១០. ទឹកឪឡឹក (មានឬគ្មានជីអង្កាម)

ជាចុងក្រោយ ទឹកឪឡឹក​ច្របាច់ ឬក្រឡុក ពិតជាភេសជ្ជៈដ៏ល្អសម្រាប់បង្កើនប្រព័ន្ធការពារដល់ រាងកាយ។ ការទទួលទាន ផ្លែឪឡឹក គឺជាវិធីដ៏ល្អមួយក្នុងការរក្សាតុល្យភាពទឹកក្នុងខ្លួន​ ដោយសារតែផ្លែឈើនេះសំបូរទៅដោយជាតិទឹក ហើយវាក៏មានផ្ទុកនូវវីតាមីន C និង arginine ជាច្រើនផងដែរ។ ការបន្ថែមជីអង្គាមចូលទៅក្នុងទឹកឪឡឹក ក្រឡុក ឬច្របាច់ ជាវិធីដ៏ល្អមួយ ដើម្បីបន្ថែមរសជាតិដល់ភេសជ្ជៈរបស់អ្នក។ វាជាជម្រើសរបស់លោកអ្នកថា អ្នកចូលចិត្ត ជាប្រភេទទឹកច្របាច់ ឬក្រឡុក ប្រសិនជាអ្នកចូលចិត្តទឹកច្របាច់ ផ្លែឪឡឹកជាជំរើស ដ៏ល្អបំផុតក្នុងចំណោមផ្លែឈើដទៃទៀត ព្រោះវាសំបូរជាតិទឹកច្រើន។

eating-watermelon-is-a-great-way-to-stay-hydrated

១១. ភេសជ្ជៈនិងតែ បង្កើនប្រព័ន្ធភាពស៊ាំ

ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើតែ ទឹកផ្លែឈើច្របាច់ និងទឹកផ្លែឈើក្រឡុក  នោះទេ ឥឡូវ​នេះហាងភាគច្រើនមានលក់តែ និងទឹកផ្លែឈើកំប៉ុង ដែលធ្វើឡើងផ្តោតសំខាន់ ដល់ការបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក អោយបានរឹងមាំដើម្បីការពារការឆ្លងមេរោគផ្សេងៗ។

ខណៈពេលដែលភេសជ្ជៈទាំងនេះហាក់បីដូចជាល្អសំរាប់សុខភាព ប៉ុន្តែវាមិនល្អដូចយើងធ្វើដោយខ្លួនឯងនោះទេ។ ការធ្វើទឹកផ្លែឈើ ច្របាច់ ឬក្រឡុក ដោយខ្លួនឯង គឺជាវិធីមួយដើម្បីធានាថាអ្នកបានទទួលទានផ្លែឈើ បន្លែ និងវីតាមីនបានគ្រប់គ្រាន់។ លើសពីនេះទៅទៀតទឹកផ្លែឈើកំប៉ុងមួយចំនួន អាចមិនផ្ដល់ផលល្អដល់សុខភាពដូចការគិតឡើយ។

ឧទាហរណ៍ ទឹកប៉េងប៉ោះ ជាញឹកញាប់ តែងតែមានគ្រឿងផ្សំបន្ថែម វាអាចមានកម្រិតជាតិស្ករខ្ពស់ ឬសារធាតុបន្ថែម ឬគ្រឿងផ្សំផ្សេងទៀតដែលយើងមិនដឹង អាចមានផលប៉ះពាល់ដល់សុខភាព។ ម៉្យាងទៀតទឹកប៉េងប៉ោះ ងាយស្រួលធ្វើដោយខ្លួនឯង និងអាចអោយយើងដឹងថា មានគ្រឿងផ្សំអ្វីខ្លះនៅក្នុងនោះទៀត​ផង។ ទឹកផ្លែឈើកំប៉ុងភាគច្រើនបន្ថែមជាតិស្ករបន្ថែម មានន័យថា កាឡូរីបន្ថែមដែលធ្វើអោយទឹកផ្លែឈើនោះមិនល្អឡើយ​សំរាប់សុខភាព។ ជាពិសេស អ្នកជំងឺទឹកនោមផ្អែម គួរតែប្រយ័ត្នចំពោះការបរិភោគទឹកផ្លែឈើកំប៉ុងដែលសំបូរដោយជាតិស្ករច្រើន។

ពេលណាគួរតែផឹកភេសជ្ជៈ បង្កើនភាពស៊ាំដល់រាងកាយ

ការផឹកតែ ទឹកផ្លែឈើច្របាច់ និងទឹកផ្លែឈើក្រឡុក មិនអាចប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគ ឬការឆ្លងជំងឺបានទាំងស្រុងនោះទេ ទោះបីវាជួយពង្រឹងប្រព័ន្ធការពាររាងកាយក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ការផ្តល់អោយរាងកាយរបស់អ្នកជាមួយវីតាមីន និងសារធាតុចិញ្ចឹមបានត្រឹមត្រូវ គឺជាជំរើសដែលល្អបំផុត។ ក្នុងករណីនេះ យើងត្រូវការពារមុន ប្រសើរជាងព្យាបាល ភេសជ្ជៈ សម្រាប់ប្រព័ន្ធការពាររាងកាយ មិនមែនជាការព្យាបាលជំងឺផ្តាសាយទេ តែពួកវាអាចបន្ថយជំងឺផ្តាសាយបាន។ ឧទាហរណ៍ ខ្ញីល្អចំពោះបញ្ហាចង្អោរ ហើយទឹកឃ្មុំជួយបំបាត់ ការរលាកបំពង់កហើយថែមទាំងអាចជួយទប់ទល់នឹងគ្រុនក្តៅទៀតផង។

ភេសជ្ជៈបង្កើនភាពស៊ាំជាភេសជ្ជៈដែលសាមញ្ញមួយ ក៏ជាភេសជ្ជៈល្អបំផុតសម្រាប់សុខភាព និង  ភាពស៊ាំផងដែរ នោះគឺទឹកក្តៅជាមួយក្រូចឆ្មា។ ប្រសិនបើអ្នកឈឺ អ្នកប្រហែលជាមិនមានអារម្មណ៍ ចង់ធ្វើ និងផឹកភេសជ្ជៈណាដែលមានទឹកដោះគោ ផ្លែឈើ និងបន្លែបៃតងទេ។ ភេសជ្ជៈ (អាចមានខ្ញីនិងទឹកឃ្មុំ) គឺជាភេសជ្ជៈដែលល្អបំផុតនៅកំឡុងពេលឈឺ ព្រោះវាជាភេសជ្ជៈស្រទន់ ធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងចំណាយពេលតិចជាង ៥ នាទីដើម្បីធ្វើវា។

អត្ថបទដកស្រង់ពី Tim Russell

បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ


ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 13:51  Purple Fullmoon