BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមឧបករណ៍សង្គ្រោះនិងរថយន្ត១៤០០គ្រឿងសម្រាប់រដូវវស្សានេះ

ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 11:23  Jasmine Tea

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាស់ថាអង្គភាពបានត្រៀមរួចរាល់ហើយនូវឧបករណ៍សង្គ្រោះបន្ទាន់និងយានជំនិះផ្សេងៗសរុបជាង១៤០០គ្រឿង ដើម្បីជួយសង្គ្រោះពលរដ្ឋដែលអាចនឹងជួបបញ្ហាគ្រោះមហន្តរាយកដោយទឹកជំនន់ក្នុងរដូវវស្សានៅឆ្នាំ២០២១នេះ ។  ក្នុងរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហានិងទិសដៅអនុវត្ត​ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយធ្វើការពិនិត្យតាមដានជាប្រចាំអំពីស្ថានភាពអាកាសធាតុដែលងាយបង្កឲ្យមានជំនន់ទឹក​ភ្លៀង​ក្នុង​រដូវវស្សាជាពិសេសនៅ​តំបន់ភាគ​ពាយ័ព្យនិងតំបន់ឆ្នេរសមុទ្រ ។

របាយការណ៍បានបន្តថាក្រុមការងារកំពុងពិនិត្យ​ផ្ទៀងផ្ទាត់​តំបន់​ភូមិសាស្រ្តតាមដងទន្លេមេគង្គសម្រាប់​ការត្រៀមលក្ខណៈឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពចំពោះគ្រោះទឹកជំនន់​ទន្លេមេគង្គហើយនឹងពង្រឹងនិងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយមាន​ប្រព័ន្ធ ១២៩៤ និងប្រព័ន្ធPRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូសម្រាប់ឆ្លើយតបនិងអន្តរាគមន៍ជួយសង្គ្រោះហើយបានត្រៀមរថយន្តធំចំនួន ១ ២០៦គ្រឿង, អូប័រ ១៧៩គ្រឿងនិងកាណូតល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋរងការ​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ ។

2021-09-12 11.11.11

 

2021-09-12 11.11.21

 

2021-09-12 11.11.31

ស្ថាប័នជាតិមួយនេះទទួលបានជំនួយរាជរដ្ឋាភិបាលប្រព័ន្ធស្បៀងបម្រុងកម្ពុជា,ជំនួយ​សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគិតជាថវិកាចំនួន ៦ ៤០៩ ៥៦៩ ដុល្លារ,ជំនួយ​ពីស្ថាប័ន​ព្រះមហាក្សត្រនិងស្ថាប័នជាតិនូវសម្ភារៈស្បៀងអាហារនិងថវិកា,រួមទាំងជំនួយ​ពី​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាលនិងសប្បុរសជនសម្រាប់ចែកជូនពលរដ្ឋរងគ្រោះផងដែរ។

នៅក្នុងសិក្ខាសាលាស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ឆ្នាំ២០២១និងឆ្នាំខាងមុខកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនានាចូលរួម​ចែក​រំលែកព័ត៌មានអំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយជាក់លាក់និងទាន់ពេលវេលាសម្រាប់ការឆ្លើយសង្គ្រោះបន្ទាន់ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការត្រៀមរៀបចំផែន​ការ​ត្រៀមបម្រុងក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយនៅមូលដ្ឋានដែលត្រូវឆ្លើយតបមុនដូចនេះសហគមន៍គឺជាបណ្ដាញដ៏មានប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយដែលចាំបាច់​ត្រូវជួយពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងស្ដារឡើង​វិញ​ពីគ្រោះមហន្តរាយ ។

គួរបញ្ជាក់ថា ឆ្នាំ២០២០កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀងនៅក្នុងមូលដ្ឋានរាជធានីនិងខេត្តទាំង២៤ក្នុងនោះខេត្ត ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ រងគ្រោះធ្ងន់បង្កឲ្យមានមនុស្សស្លាប់ចំនួន៥៨នាក់ពលរដ្ឋរងផល​ប៉ះពាល់ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋ​ជម្លៀស​សរុបចំនួន ១៧ ៥១៧គ្រួសារ 


ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 11:23  Jasmine Tea