BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងនិយាយថា ពួកតាលីបង់និយាយភូតកុហកនឹងមិនមានទំនាក់ទំនងជាមួយពួកគេទេ

ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 08:48  Jasmine Tea

ពួកតាលីបង់និយាយភូតកុហកបារាំងនឹងមិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលទើបនឹងបង្កើតថ្មីនេះទេរដ្ឋមន្រ្តីក្រសួងការបរទេសJeans-Yves Le Drian បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍មុនពេលលោកចាកចេញទៅកាតាដើម្បីពិភាក្សារគ្នាពីអនាគតនៃការជំលៀសជនភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន។

2021-09-12 08.04.52

2021-09-12 09.11.14-2

“ ពួកគេបាននិយាយថានឹងអនុញ្ញាត្តឲ្យជនបរទេសនិងអាហ្វហ្គានីស្ថានខ្លះចាកចេញដោយសេរីហើយអ្នកនិយាយនោះសុទ្ធសឹងតែជាតំណាងរដ្ឋាភិបាលទៀតផងពួកគេភូតភរ” លោកបាននិយាយដូច្នេះទៅកាន់ ទូរទស្សន៍បារាំងប៉ុស្តិ៍លេខ៥។

“បារាំងបដិសេធនឹងមិនទទួលស្គាល់ឬក៏មានទំនាក់ទំនងបែបណាមួយជាមួយរដ្ឋាភិបាលនេះយើងចង់បានសកម្មភាពពីពួកតាលីបង់ពីព្រោះពួកគេត្រូវការលំហរសេដ្ឋកិច្ចដើម្បីដកដង្ហើមព្រមទាំងជំនួយអន្តរជាតិ ដូច្នេះស្រេចនៅលើពួកគេ" ។

ក្រុងប៉ារីស បានជំលៀសប្រជាពលរដ្ឋចំនួន៣,000នាក់ហើយបានជជែកបញ្ហាបច្ចេកទេសជាមួយពួកតាលីបង់ដើម្បីជំរុញការចេញដំណើរ។ Le Drian មុនពេលចេញដំណើរទៅទីក្រុងដូហានៃប្រទេសកាតា បាននិយាយទៀតថានៅមានពលរដ្ឋបារាំងមួយចំនួននិងជនជាតិអាហ្វហ្គានីស្ថានជាច្រើនរយនាក់ដែលមានការពាក់ព័ន្ធនឹងបារាំងនៅសេសសល់។


ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 08:48  Jasmine Tea