BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពហុកីឡាដ្ឋានជាតិមរតកតេជោក្នុងតម្លៃជិត១៦០លានដុល្លារជាកាដូរបស់ចិនចំពោះកម្ពុជា

ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 07:06  Jasmine Tea

ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជាបានទទួលអំណោយដ៏វិសេសវិសាលពីមិត្តចិនគឺពហុកីឡាដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ។

បើតាមស្ថាតទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថាពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ជំនួយឥតសំណង់ដែលមានតម្លៃជិត១៦០លានដុល្លារមួយនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព”រវាងចិននិងកម្ពុជានិងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។

2021-09-12 06.50.57

 

2021-09-12 06.51.11

2021-09-12 06.51.20

 

2021-09-12 06.51.27

 

2021-09-12 06.51.34

 

2021-09-12 06.51.44

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោមានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតាទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំនិងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។

ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុតនិងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះនិងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជា។


ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 07:06  Jasmine Tea