នាយកអង្គការសហប្រជាជាតិទទួលបន្ទុកអង្គការអន្តរជាតិឋាមពលអាតូមិក(IAEA)នឹងធ្វើដំណើរទៅអៀរ៉ង់នៅចុងសប្តាហ៍នេះដើម្បីពិភាក្សារការងារខណៈដែលមានការព្រួយបារម្ភពីក្រុមត្រួតពិនិត្យថាប្រទេសនេះមិនទាន់មានការចូលរួមសហការជាមួយការស៊ើបអង្កេតពីសកម្មភាពនុយគ្លេអ៊ែរពីអតីតកាល។
អ្នកនាំពាក្យអង្គការ IAEA លោក Fredrick Dahl បានបញ្ជាក់ទៅកាន់កាសែត The Hill ថានាយកនៃអង្គការត្រួតពិនិត្យនេះលោក Rafael Grossi មានគំរោងជួបគ្នានៅថ្ងៃអាទិត្យជាមួយលោក Mohammad Eslami អនុប្រធានាធិបតីអៀរ៉ង់និងជានាយកអង្គការឋាមពលអាតូមិកអៀរ៉ង់(AEOI)។
Dahl បានបន្ថែមទៀតថាបន្ទាប់ពីការជួបប្រជុំនេះលោក Grossi នឹងធ្វើសន្និសីទការសែតមួយពីអាកាសយានដ្ឋាននៃទីក្រុវីយ៉េននាល្ងាចថ្ងៃអាទិត្យ។
អៀរ៉ង់នៅតែបន្តចំរ៉ាញ់សារធាតុ Uranium ចាប់តាំងពីមានការមិនត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ដែលអតីតប្រធានាធិបតី Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨។
អាមេរិកនិងអៀរ៉ង់មិនអាចរកដំណោះស្រាយមួយរួមគ្នាឃើញដោយសារភាពរឹងរូសទាំងសងខាង ការសន្ទនាដោយប្រយោលក៏មិនបានជោគជ័យបន្ទាប់ពីលោក Raisi ដែលជាជននិយមតឹងបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីអៀរ៉ង់។ IAEA បានបញ្ចេញរបាយការណ៍ឲ្យដឹងថាអៀរ៉ង់កំពុងតែពន្លឿនការចំរ៉ាញ់សារធាតុ Uranium បាន៦០ភាគរយហើយក្នុងករណីបាន៩០ភាគរយអៀរ៉ង់នឹងអាចផលិតអាវុធនុយគ្លេអ៊ែរបាន។