BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកវ៉ាង យី ប្រាប់សមភាគីវៀតណាមឲ្យជៀសវាងកុំពង្រីកទំនាស់ដែនសមុទ្រ

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 21:59  BeeTube News

រដ្ឋមន្ត្រីក្រសួងការបរទេសចិនវ៉ាង យី ប្រាប់មន្រ្តីជាន់ខ្ពស់វៀតណាមថា ប្រទេសយើងទាំង២គួរតែអត់ធ្មត់នៅក្នុងសកម្មភាពជាឯកតោភាគីលើរឿងសមុទ្ទចិនខាងត្បូងដែលអាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែស្មុគ្រស្មាញនិងពង្រីកនូវជម្លោះសមុទ្ទ។

លោក វ៉ាង យី បានជជែកជាមួយលោកឧបនាយករដ្ឋមន្រ្តី ផាម់ ប៊ិញ មីញ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅវៀតណាម ក្រសួងការបរទេសថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍។

2021-09-11 21.50.18

វៀតណាមគឹជាប្រទេសទី១នៅក្នុងដំណើរទស្សនកិច្ចវិលជុំ៤ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលជាចលនាមួយត្រូវបានគេមើលឃើញថា ជាការឆ្លើយតបរបស់ក្រុងប៉េកាំងទៅនឹងទស្សនកិច្ចថ្មីៗរបស់អនុប្រធានាធិតី អាមេរិក កាមាឡា ហារីសនៅអាស៊ីអគ្នេយ៍។

2021-09-11 21.50.07-1

កាលពីថ្ងៃសុក្រវៀតណាមបានប្រកាសថាចិននឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣លានដូសក្នុងឆ្នាំនេះ ដែលជាការបូកសារុបចិនបានផ្តល់វ៉ាក់សាំងចំនួន៥៧លានដួសហើយដល់អាស៊ាន។

ខណៈដែលចិននិងវៀតណាមខំប្រឹងថែរក្សារចំណងការទូតនិងសេដ្ឋកិច្ច ភាពតានតឺងក៏បានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះលើរឿងទំនាស់ដែនកោះក្នុងសមុទ្ទចិនខាងត្បូង។

គួររំលឹកផងដែរ កាលពីខែមិនា អ្នកនាំពាកក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ធូហាង បានធ្វើការតវ៉ាថានាវារបស់ចិនបានចូលទៅក្នុងដែនអធិបតេយ្យភាព

កោះរបស់វៀតណាម។


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 21:59  BeeTube News