ក្រសួងការបរទេសកូរ៉េខាងត្បូងបានធ្វើការអះអាងកាលពីថ្ងៃសុក្រថា មន្រ្តីមកពីអាមេរិក ជប៉ុន កូរ៉េខាងត្បូង នឹងធ្វើការជួបប្រជុំគ្នានៅទីក្រុងតូក្យូនាសប្តាហ៍ក្រោយពីបញ្ហាអាវុធនុយគ្លេអ៊ែរនៅកូរ៉េខាងជើង។
ប្រទេសទាំង៣ នឹងធ្វើការពិភាក្សារគ្នា ដើម្បីរកដំណោះស្រាយលើភាពទាល់ច្រក ជាមួយនឹងកូរ៉េខាងជើង លើបញ្ហាកម្មវិធីអាវុធនុយគ្លេអ៊ែរ និងកាំជ្រួចបាលីស្ទីក ដែលនាំឲ្យមានការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
មន្រ្តីទាំងអស់នោះនឹងជជែកដេញដោលគ្ នាពីបញ្ហារបស់កូរ៉េខាងជើងដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្នហើយ និងរិះរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់នៅក្នុងតំបន់៕