BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការ សម្រេចប្រគល់មន្ត្រីនគរបាលដែលវាយក្បាលនារីជិះម៉ូតូ ទៅអង្គភាពដាក់ពិន័យវិញ

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 16:46  Purple Fullmoon

នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ឱ្យទៅអង្គភាពវិញដោយមិនមានការដាក់ទោស ទណ្ឌ ឬឃុំខ្លួនដាក់ពន្ធគារនោះទេ ក្រោយបើកការស៊ើបសួរអស់រយៈពេលមួយ២ ថ្ងៃរួចមក។ 

តាមការបញ្ចាក់ពីសមត្ថកិច្ចបានដឹងថា មន្ត្រីនគរបាលរូបនោះ ត្រូវរងការពិន័យកងកម្លាំងចំនួនមួយខែនៅក្នុងអង្គភាព ដោយមិនអនុញ្ញាតឱ្យចេញទៅណាមកណា បើគ្មានបទបញ្ជា។

MergedImages (6) (1) (1)

គួរបញ្ចាក់ថាមន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានជាប់ពាក់ព័ន្ធនឹងការយកវិទ្យុទាក់ទង (អាយឌី) វាយក្បាលនារីម្នាក់ដែលជិះម៉ូតូមិនពាក់មួកសុវត្តិភាព ដោយបើកបរបញ្ច្រាស់ទិសមិនគោរពច្បាប់ចរាចរណ៍ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជិត ៨ និង២០នាទីយប់ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ នៅ គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ ក្នុងភូមិសាស្ត្រខណ្ឌ ៧មក រាជធានីភ្នំពេញ ចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។

photo_2021-09-11_16-30-33_censored

ក្រោយហេតុការណ៍ភ្លាមលោក ម៉ាត់ ពិសី ត្រូវបានអង្គភាពឃាត់ខ្លួន ដើម្បីរង់ចាំការដោះស្រាយជាមួយភាគីរងរបួស។ ប៉ុន្តែដំណោះស្រាយមិនអាចដោះបាន ដោយភាគីនារីរងគ្រោះបានទាមទារប្រាក់សំណងដល់ទៅ ១០,០០០ដុល្លារអាមេរិក ភាគីលោក ម៉ាត់ ពិសី គ្មានលទ្ធភាពនឹងសង ព្រោះដោយសារខ្លួនក៍មានបញ្ហាជីវភាពផងដែរ សព្វថ្ងៃខ្លួនជួលផ្ទះគេស្នាក់នៅ ជាមួយម្តាយដែលប្រកបមុខរបរលក់បាយកញ្ចប់។

ករណីនេះមានតែតុលារប៉ុណ្ណោះដើម្បីបន្តនីតិវិធីច្បាប់ និងស្វែងរកភាពស្អាតស្អំ និងយុត្តិធម៌ជូនភាគីទាំងពីរ៕


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 16:46  Purple Fullmoon