បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ព្រលានយន្តហោះ អន្តរជាតិ Indra Ghandi នៅទីក្រុងញូវដែល្លី បានត្រូវលិចលង់ ស្ទើរគ្រប់កន្លែងទាំងអស់នៅក្នុងព្រលាន។
យោងទៅតាមអាជ្ញាធរនៃព្រលានយន្តហោះ គេបានប្រើម៉ាស៊ីនបូមទឹកចេញពីព្រលាន ដែលក្នុងពេលនេះ ត្រូវបានរាយការណ៍មកថាស្អាត មិនមានកន្លែងណាដក់ទឹកទៀតទេ។
នៅក្នុង Twitter អាជ្ញាធរព្រលានយន្តហោះបានឲ្យដឹងថា ភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងនិងយ៉ាងឆាប់រហ័ស គ្រាន់តែក្នុងរយៈពេលយ៉ាងខ្លី ទឹកភ្លៀងបានជោរជន់លិចនៅខាងមុខទីធ្លាព្រលាន ក្រុមការងាររបស់យើង បានចាត់ចែងដោយប្រើម៉ាស៊ីនបូមទឹក និងបោសច្រាសយ៉ាងស្អាតក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក៕