ព្រះសីហនុ ៖ នាវេលា ម៉ោង២០:០០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៣០នាក់ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលផ្នែកនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ជំរិតទារប្រាក់ និងបទកាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅចំណុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស (ជនជាតិចិន) និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១៤នាក់ (ស្រី០១នាក់) ។
ចាប់យកវត្ថុតាងរួមមាន៖
⁃ អាវុធវែង ចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ, បង់ ចំនួន០២ , គ្រាប់ ចំនួន ៦៥គ្រាប់ ។
⁃ អាវុធវែង ចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ, បង់ ចំនួន០១, គ្រាប់ ចំនួន ៣០គ្រាប់ ។
⁃ អាវុធខ្លី ចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ, បង់ចំនួន ០២ ។
⁃ អាវុធខ្លី ចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ បង់ ចំនួន ០១ ។
⁃ អាវុធខ្លី ចំនួន ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ, បង់ ចំនួន ០១ ។
⁃ អាវុធខ្លី ចំនួន ០១ដើម ម៉ាក RoLo ពណ៌ស, គ្រាប់ ចំនួន ០៤គ្រាប់ និងគ្រាប់អាវុធខ្លីចម្រុះមួយចំនួន ។
⁃ រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199 ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធ៕