សង្រ្គាមនៅអាហ្វហ្គានីស្ថានមិនទាន់បានបញ្ចប់នៅឡើយទេ ពួកតាលីបង់នឹងមិនអាចកានកាប់ទាំងស្រុងលើទឹកដីអាហ្វហ្គានីស្ថានទាំងមូលបានទេ នេះជាសំដីរបស់អ្នកជំនាញខាងកិច្ចការបរទេសបានលើកឡើង ពួកគេអាចនឹងត្រូវគាស់រំលើងដោយក្រុមដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមISiS-K ហើយនឹងក្រុមភេវរករដទៃទៀតកំពុងមានវត្តមាននៅក្នុងតំបន់នៅឡើយ ហើយនៅតែជាការគំរាមកំហែងដល់អាមេរិកនិងបស្ចឹមប្រទេស។
«ខ្ញុំមិនគិតថា ពូកតាលីបង់កំពុងតែកាន់កាប់ អាហ្វហ្គានីស្ថានទាំងស្រុងនោះទេ ខណះដែលមានក្រុមដទៃទៀតនៅមានសកម្មភាពនៅឡើយ ជាក់ស្តែងការបំផ្ទុៈគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះទីក្រុងកាប៊ុលដោយក្រុម រដ្ឋអ៊ីស្លាមនៃខេត្ត ខូរ៉ាសាន់ (ISIS-K) នេះជាសំដីរបស់ លោកScott Lucas អ្នកជំនាញខាងនយោបាយនិងកិច្ចការបរទេស និងជានិពន្ធនាយកកាសែត ទស្សនពិភពលោកអាស៊ីខាងកើត ប្រាប់Sky News។
ពួក ISIS-K បានចេញមកបញ្ជាក់ពីការទទួលខុសត្រូវក្នុងការវាយប្រហារនោះដែលបណ្តាល ឲ្យស្លាប់ ទាហ៊ានអាមេរិកាំង ១៣នាក់និងជនជាតិអាហ្វហ្គានីស្ថាន ១៧០នាក់ លោកប្រធានាធិបតិ Joe-Biden បាននិយាយថា ពួកISIS-K ត្រូវតែបង់ក្នុងតម្លៃនោះ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដោយមនុស្ស២នាក់នៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល។