BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វីលីពីនប្តេជ្ញាមិនខ្វល់នឹងច្បាប់សមុទ្ទចិន ស្វែងរកជំនួយអាមេរិក

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 06:31  BeeTube News

2021-09-11 06.31.52

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបាទធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនD.C ដើម្បីស្វែងរកការសើរើឡើងវិញនូវកិច្ចព្រមព្រៀងការពារគ្នាទៅវិទៅមក (MDT) ព្រមទាំងបញ្ចុះបញ្ចូលស្នើសុំសម្ភារះសឹកទំនើបៗ។រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានសន្យាថានឹងមិនរវល់នឹងការធ្វើវិសោធន៍កម្មច្បាប់សមុទ្ទចិន ដែលឥឡូវនេះបានទាមទារឲ្យនាវាបរទេស ដែលបើកចូលសមុទ្ទចិនខាងត្បូងត្រូវរាយការណ៍ទៅអាជ្ញារធរចិន។

«ជំហររបស់យើងចំពោះរឿងនេះ គឺយើងមិនផ្តល់កិត្តិយសដល់ច្បាប់របស់ចិននៅក្នុងដែនសមុទ្ទហ្វីលីពីនខាងលិចពីព្រោះយើងពិចារណារ ឃើញថា យើងមានសិទ្ធនិងអធិបតេយ្យនៅក្នុងដែនទឹកទាំងនេះ ដូច្នេះយើងនឹងមិនទទួលស្គាល់ច្បាប់ចិននេះទេ»Lorenzana បាននិយាយនៅក្នុងព្រឹត្តការណ៍ខួបអនុសញ្ញានៃការការពារគ្នាទៅវិញទៅមករវាងហ្វីលីពីននិងអាមេរិក(MDT)។

ចិនដែលបានអះអាងសិទ្ធជាប្រវត្តិសាស្រ្តរបស់ខ្លួនសឹងតែទាំងអស់នៃដែនសមុទ្ទចិនខាងត្បូង បានធ្វើវិសោធន៍កម្ម ច្បាប់សុវត្តិភាពនាវាចរណ៍កាលពីខែមុនដែលនឹងចូលជាធរមាននៅថ្ងៃទី១ខែកញ្ញាចាងមុខនេះ។

ច្បាប់សមុទ្ទថ្មីនេះតម្រូវឲ្យនាវាបរទេសទាំងឡាយដែលចូលទៅសមុទ្ទចិិនខាងត្បូងត្រូវតែរាយការណ៍ទៅអាជ្ញាធរចិន។

គួររំលឹកផងដែរថាកាលពីឆ្នាំ២០១៦ តុលាការទីក្រុងឡាអេ បានចេញសាលដីការដោយចែងថា អំណះអំណាងរបស់ចិនពុំមានមូលដ្ឋានផ្លូវច្បាប់នោះទេ។


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 06:31  BeeTube News