នាយករដ្ឋមន្រ្តី អុីស្រាអែល Naftali Bennett
នាយករដ្ឋមន្រ្តី Naftali Bennett កាលពីថ្ងៃសុក្របានអំពាវនាវឲ្យអន្តរជាតិឆ្លើយតបទៅនឹងអៀរ៉ង់ក្នុងការដែលកំពុងផលិតអាវុធនុយគ្លេអ៊ែរ បើយោងទៅតាមរបាយការណ៍របស់អង្គការឋាមពលអាតូមិកអន្តរជាតិ(IAEA) ដែលបានចេញផ្សាយនៅចុងសប្តាហ៍នេះ។
« អុីស្រាអែលបានចាត់ស្ថានការណ៍ក្នុងរបាយការណ៍មានការបត់បែនយ៉ាងធ្ងន់ធ្ងរជាទីបផុត ហើយនឹងចាត់វិធានការណ៍គ្រប់បែបយ៉ាងដើម្បីកុំឲ្យអៀរ៉ង់ផលិតអាវុធនុយគ្លេអ៊ែរបាន» លោកនាយករដ្ឋមន្រ្តីបាននិយាយយ៉ាងដូច្នេះ។
Bennett បានអំពាវនាវឲ្យមានចំណាត់ការឲ្យបានឆាប់រហ័ស ហើយថាការប្រកាន់ជំហរដីរឹងមាំនឹងធ្វើឲ្យក្រុងតេអេរ៉ង់ បន្ទន់ឥរិយាបទ ព្រោះអៀរ៉ង់កំពុងតែភរពិភពលោក ហើយឆ្លៀតផលិតអាវុធនុយគ្លេអ៊ែរ។
របាយការណ៍របស់ IAEA បាននិយាយថា ពេលវេលាដែលត្រូវចាត់វិធានការបានមកដល់ហើយដោយមិនត្រូវបង្អែរបង្អង់យូរឡើយ។
Bennett ក្នុងពេលដែលជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden កាលពីសប្តាហ៍មុននៅ វ៉ាស៊ីនតោន D.C លោកបានប្រាប់លោកប្រធានាធិបតីថា វាគ្មានតម្លៃអ្វីទាល់តែសោះក្នុងការវិលត្រឡប់ទៅរកតុចរចារឆ្នាំ២០១៥វិញនោះទេ។
ប្រធានាធិបតីអៀរ៉ង់Ebrahim Raisi