BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យោធាភូមាប៉ះទង្គិចជាមួយកងកំលាំងពលរដ្ឋការពារខ្លួនឯង

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 06:16  BeeTube News

4dfbcaecf9618c6b6f5fff440e27fd5fa1f3a1c6 (1)
 

យោធាភូមាបានប៉ះទង្គិចនិងសម្លាប់ក្រុមអ្នកស្រុកដែលហៅខ្លួនឯងថាជា «កងកំលាំងការពារខ្លួនឯង »ដែលតាមសេចក្តីរាយការណ៍ថាជាង១០នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយកាលពីថ្ងៃសុក្រ។

ភូមាបានធ្លាក់ចូលទៅក្នុងសភាពចលាចលវឹកវរ ចាបតាំងពីមានរដ្ឋប្រហារនាដើមខែកុម្ភះ ដែលបណ្តាលឲ្យមានមនុសជិត១ពាន់នាក់ស្លាប់ យោងទៅតាមក្រុមអ្នកឃ្លាំមើលក្នុងស្រុក។

នៅតាមទីកន្លែងខ្លះនៅក្នុងស្រុក ជាញឹកញយគេបានឃើញមនុស្សប្រើកាំភ្លើងបាញ់សត្វឬកាំភ្លើងកែឆ្នៃ ហើយបានបង្កើតជាកំលាំងការពារខ្លួនឯងតទល់ជាមួយពួកយោធា។

ពួកយោធាភូមាត្រូវបានរងការវាយប្រហារតបតរវិញដោយកាំភ្លើងតូចៗនិងកាំក្លើងកែឆ្នៃ នៅពេលដែលគេបានចូលទៅក្នុងភូមិ Myin Thar ប៉ែកខាងលិចនៃតំបន់ Marway កាលពីថ្ងៃព្រហស្បត៍ នេះបើតាមសេចក្តីរាយការណ៍ របស់អ្នកនាំពាក្យយោធាប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមទាហ៊ានដែលតាមប្រម៉ាញ់រកក្រុមមនុស្សដែលហៅខ្លួនឯងជា កងកំលាំងកាពារខ្លួនឯង បានបាញ់សម្លាប់មនុស្សជាច្រើនដោយមិនបានប្រាប់ឲ្យដឹងពីចំនួនឲ្យដឹងពិតប្រាកដ តែបាននិយាយថា ពួកគេរិបអូសបាកាំភ្លើងចំនួន២៣ដើម។

អ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកទាហ៊ានបានបាញ់សម្លាប់អ្នកភូមិខ្ញុំអស់១០នាក់រងរបួសជាច្រើន និងបានបាញ់សំដៅផ្ទះអ្នកស្រុកមុនពេលចាកចេញទៅវិញ៕


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 06:16  BeeTube News