នាល្ងាចថ្ងៃទី១០ខែកញ្ញានេះ
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ឆាយ ហុង បានសម្រេចចោទប្រកាន់លេីមន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រីឯអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជាសមត្ថកិច្ច ។
គួរបញ្ចាក់ថាមន្ដ្រីនគរបាលដែលវាយនារីម្នាក់ដោយអាយកូម បណ្តាលឱ្យបែកក្បាលនោះឈ្មោះម៉ាត់ ពិសី បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកមិញនេះដើម្បីចាត់ការតាមច្បាប់ ខណៈដែលនារីរងគ្រោះឈ្មោះងន ស្រីនិចអាយុ២២ឆ្នាំ បានប្តឹងទាមទារសំណងចំនួន ១០០០០ដុល្លារ បានធ្វើប៉ះពាល់ដល់អនាគតរបស់នាង។
គួររំលឹកថាកាលពីវេលម៉ោង៨និង២០នាទីយប់ថ្ងៃទី៨ខែកញ្ញា នារីរងគ្រោះមានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ និងអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំបានជិះម៉ូតូបំណងចូលរួមខូបកំណើតគេដោយមិនបានពាក់មួកសុវត្ថិភាព ទេ ពេលជិះដល់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏ព្យាយាមជិះបកក្រោយវិញ ខណៈនោះមន្ត្រីនគរបាលឈ្មោះម៉ាត់ ពិសី យកអាយកូមវាយ បណ្តាលឱ្យត្រូវនារីរងគ្រោះជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ រហូតប្តឹងមន្ត្រីនគរបាលរូបនេះជាសំណងចំនួន១មុឺនដុល្លារដើម្បីជាថ្នូរនិងប៉ះពាល់និងអនាគតនាង ។