កាលពីថ្ងៃសុក្រប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyi បាននិយាយថាសង្រ្គាមជាមួយរុស្សីជាសង្រ្គាមដែលត្រូតែធ្វើឲ្យអស់ពីចិត្តនិងអស់ពីលទ្ធភាព លោកបានបន្ថែមទៀតថា លោកចង់ជួបជាមួយ លោកប្រធានាធិបតី Vladimir Putin ។
នៅពេលដែលមានសំណួរនៅឯ កិច្ចប្រជុំកំពូល Yalta European Strategy (YES) ថាតើនឹងអាចមានសង្រ្គាមជាមួយរុស្សី ដែលបានចាប់យក Crimea ពីអ៊ុយក្រែននៅឆ្នាំ២០១៤ ព្រមទាំបានគាំទ្រពួកបំបែករដ្ឋដែលនិយមរុស្សីនៅភាគខាងកើត Zelenskyi បានឆ្លើយថា វានឹងអាច។
វាជារឿងដ៏អាក្រក់អាក្រីដែលអាចកើតឡើងបាន តែជាអកុសល វាត្រូវតែមានលទ្ធភាព លោកបានឆ្លើយជាភាសារ អ៊ុយក្រែន ។
ទីក្រុងKiev បាននិយាយថាសង្រ្គាមក្នុងឆ្នាំ២០១៤នៅប៉ែកខាងកើតអ៊ុយក្រែនបានសម្លាប់មនុស្សអស់ ១៤,០០០ នាក់។
Zelenskyi បាននិយាយថា ទំនាក់ទំនងជាមួយអាមេរិកមានភាពល្អប្រសើរ ប៉ុន្តែលោកបានទទួលស្គាល់ការពិតថា អ៊ុយក្រែនមិនបានទទួលចម្លើយដ៏ជាក់លាក់មួយថាយើងនឹងក្លាយទៅជាសមាជិកណាតូទេ ដែលជាចម្លើយដែលយើងបានរង់ចាំអស់ពេលដ៏យូរ។ លោកបន្តទៀតថា ការមិនឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ នាំឲ្យណាតូខ្សោយ ព្រោះយើងកំពុងលេងហ្គេមនៅក្នុដៃរុស្សី។
ភាពតានតឹងរវាងប្រទេសទាំង២កំពុងតែបន្ត នៅភាគខាងកើត ហើយរុស្សីបានបន្តដាក់ទ័ពបន្ថែមជាបន្តបន្ទាប់ រុស្សីបានចោទប្រកាន់អ៊ុយក្រែនថាខ្លាចបាត់បង់ផលប្រយោជន៍ក្នុងការចរចាររកសន្តិភាព តែZelenskyi ព្យាយាមចង់ជួប Putin ។
អ្នកវិភាគបានមើលឃើញថា Putin គ្មានបំណងនឹងជួប Zelenskyi នោះទេ ហើយក៏គ្មានបំណងនឹងបញ្ចប់សង្រ្គាមនោះដែរ។