BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពណ៌នាំសំណាងដែលត្រូវ នឹងលេខថ្ងៃកំណើតរបស់អ្នក

ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 17:45  Nimoul Soth

លោកអ្នកធ្លាប់ឮគេតំណាលពីលេខអាចនាំសំណាងដែរឬទេ? មនុស្សជាច្រើនតែងតែកំណត់ចំណាំនូវលេខដែលអាច នាំសំណាង ឬនាំលាភដល់ពួកគាត់ ដូច្នេះគាត់រើសលេខទូរស័ព្ទ លេខឡាន ឬសូម្បីតែលេខផ្ទះក៏ត្រូវមានតួលេខ ដែលត្រូវនឹងគាត់ឲ្យបានច្រើនដែរ។

ហើយលេខទៀតសោតក៏ មានពណ៌តំណាងរបស់វាដែរ ព្រោះពណ៌អាចជះឥទ្ធិពល និងបង្ហាញពីអត្តចរិត បុគ្គលិកលក្ខណៈ អារម្មណ៍របស់យើងជាប្រចាំ ទៅតាមពេលវេលា ទីកន្លែង និងទៅតាមមនុស្សដែលយើងត្រូវជួប។ រើសពណ៌ ត្រូវនឹងយើងអាចធ្វើឲ្យដួងវិញ្ញាណរបស់យើង មានថាមពលបញ្ចេញនូវភាពស្រស់ស្រាយ និងភាពជឿជាក់ តែបើពណ៌ដែលមិនត្រូវនឹងយើងវិញនោះ នឹងធ្វើឲ្យយើងមានអារម្មណ៍អួរអាប់តែម្តង។ ដូច្នេះហើយគួរតែប្រយ័ត្នក្នុងការរើសពណ៌ ឲ្យត្រូវនឹងខ្លួនយើង។ ហើយចុះធ្វើម៉េច ទើបដឹងថាពណ៌នោះត្រូវនឹងយើងឬអត់ និងដឹងដោយរបៀបម៉េចវិញ?

ខាងក្រោមនេះជារបៀបរកលេខសំគាល់របស់យើង ហើយលេខនីមួយៗមានពណ៌របស់វា តោះសាកល្បងទាំងអស់គ្នា ៖

វិធីរកលេខសំណាងប្រចាំខ្លួន ៖ គឺត្រូវយកលេខថ្ងៃ ខែ ឆ្នាំ កំណើតរបស់យើងមកបូកបញ្ចូលគ្នា ដើម្បីរកលេខសំណាង

ឧទាហរណ៏ ៖ ថ្ងៃកំណើតរបស់យើងគឺ 09.09.1999

ការបូក : 9+9+1+9+9+9 = 46 យើងយកលេខ 46 មកបូកបន្តទៀតគឺ 4+6=10 ហើយ 1+0= 1 ដូច្នេះលេខសំណាង របស់យើងគឺលេខ1

ការកំណត់ពណ៌របស់លេខនីមួយៗ 

លេខ1 ត្រូវនឹងពណ៌លឿង និងទឹកមាស

MergedImages (4)

បុគ្គលដែលមានលេខ1ជាលេខសំណាង ត្រូវជាមួយពណ៌លឿង ជាមនុស្សដែលមានមហិច្ឆតា មានក្តីស្រឡាញ់ចំពោះ អ្នកដទៃ ប្រកបដោយសុទិដ្ឋិនិយម និងសប្បុរស ហើយចូលចិត្តជួយយកអាសារដល់មនុស្សជុំវិញខ្លួន។ ពាក់សម្លៀកបំពាក់ ឬប្រើប្រាស់របស់ដែលមានពណ៌លឿងជួយឲ្យពួកគេមានភាពអំណត់ និងមានអំណរក្នុងខ្លួន។

លេខ2 ត្រូវនឹងពណ៌ខៀវ និងពណ៌ស

MergedImages (2)

ជាប្រភេទមនុស្សដែលស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់នៅជុំវិញខ្លួន ពួកគេប៉ងអ្វីដែលងាយៗ និងស្រួលក្នុងការបំពេញ។ ពណ៌ខៀវសម្រាប់ពួកគេគឺជួយឲ្យមានភាពស្ងប់សុខក្នុងចិត្ត និងពង្រឺងដល់ស្មារតីរបស់ពួកគេបន្ថែម។

លេខ3 ត្រូវនឹងពណ៌ស្វាយ

photo_2021-09-10_13-40-56 (1)

អ្នកដែលត្រូវនឹងពណ៌ស្វាយជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ។ ប្រើប្រាស់សម្លៀកបំពាក់ ឬរបស់របរដែល មានពណ៌ស្វាយជួយឲ្យគេមានភាពជឿជាក់ មានឆន្ទៈរឹងមាំ និងឲ្យតម្លៃខ្លួនឯងខ្ពស់។ 

លេខ4 ត្រូវនឹងពណ៌ក្រហម

photo_2021-09-10_13-40-55

អ្នកដែលត្រូវនឹងលេខ4 ជាមនុស្សដែលមានការប្រកួតប្រជែងខ្លាំង មានសមត្ថភាពខ្ពស់ដែលអាចសម្រេចជោគជ័យ បានដោយខ្លួនឯងទោះជាមិនមានអ្នកគាំទ្រក៏ដោយ។ ពួកគេមានអំណាចខ្លាំងក្លាពីធម្មជាតិ ហើយក៏មានមនោសញ្ចេតនា ជ្រាលជ្រៅដែរ។ ប្រើពណ៌ក្រហមជួយបន្ថែមភាពអង់អាច និងមានភាពទាក់ទាញដល់ពួកគេ។ 

លេខ5 ត្រូវនឹងពណ៌ទឹកក្រូច

photo_2021-09-10_13-40-55 (2)

ជាប្រភេទមនុស្សដែលមានអត្តចរិតរឹងមាំ ឆ្លាតវៃ មុតមាំ និងពោរពេញដោយភាពរួសរាយ។ ពួកគេបុិនប្រសព្វក្នុងការនិយាយ និងអត់ធ្មត់ក្នុងការស្តាប់។ មនុស្សដែលត្រូវនឹងលេខ5 នេះមានគំនិតច្នៃប្រឌិតខ្ពស់ និងតែងតែមានដំណោះស្រាយសម្រាប់រាល់គ្រប់បញ្ហា។ ពួកគេគួរប្រើប្រាស់ពណ៌ទឹកក្រូច ដើម្បីបង្កើតសោភ័ណភាព និងឫទ្ធអំណាចពីមនុស្ស ឬវត្ថុជុំវិញខ្លួន។ 

លេខ6 ត្រូវនឹងពណ៌បៃតង

photo_2021-09-10_13-40-55 (3)

ជាប្រភេទមនុស្សអភិរក្ស និងគិតគូរច្បាស់លាស់ ពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួនច្រើន ដើម្បីរិះរកគំនិតថ្មីៗ។ ប្រើពណ៌បៃតងធ្វើឲ្យពួកគេមានភាពច្បាស់លាស់ និងមានគោលបំណងជាក់លាក់ មិនថាការងារ ឬរឿងផ្ទាល់ខ្លួន។

លេខ7 ត្រូវនឹងពណ៌ស និងពណ៌ប្រផេះ

MergedImages (5)

អ្នកមានលេខ7 គឺត្រូវនឹងពណ៌ស ជាប្រភេទមនុស្សជឿជាក់ខ្លួនឯងខ្លាំង និងចូលចិត្តរស់នៅក្នុងពិភពមួយដែលដាច់ដោយ ឡែកពីគេ។ ពណ៌សនេះជួយឲ្យបន្ថែមលំនឹងក្នុងជីវិត និងជួយឲ្យសម្តីដែលគេនិយាយមកមានប្រសិទ្ធភាព។ ដូច្នេះប្រើប្រាស់ពណ៌ស និងប្រផេះស្រាលនេះជួយឲ្យពួកគេមានភាពនឹងនរ និងរំងាប់អារម្មណ៍តានតឹងបាន។

លេខ8 ត្រូវនឹងពណ៌ផ្ទៃមេឃ

photo_2021-09-10_13-40-54

មនុស្សប្រភេទនេះចូលចិត្តផ្តាច់ខ្លួនពីអ្នកដទៃ និងពិបាកក្នុងការទំនាក់ទំនង ប៉ុន្តែបើបានស្គាល់ស្និតស្នាលហើយនោះ ពួកគេនឹងធ្វើជាមិត្តល្អដែលអាចជួយគ្នាបាន។ ប្រើប្រាស់ពណ៌ខៀវ ឬផ្ទៃមេឃជួយឲ្យពួកគេបង្កើតមិត្តភាពបានច្រើន ហើយក៏ជាពណ៌ដែលអាចឲ្យគេសម្រចនូវជោគជ័យផងដែរ។

លេខ9 ត្រូវនឹងពណ៌ត្នោត និងពណ៌ឈាមជ្រូក

MergedImages

ជាប្រភេទមនុស្សដែលពូកែមើលមនុស្សណាស់ ហើយកំប្លុកកំប្លែង។ ពួកគេចេះរកសុខដាក់ខ្លួនមិនថាស្ថិតក្នុង ស្ថានភាពណាទេ។ ពណ៌ត្នោត ឬឈាមជ្រូកនេះជាពណ៌ដែលជួយបន្ថែមថាមពលដល់ពួកគេ និងជួយឲ្យពួកគេមាន ភាពលេចធ្លោ។

តោះសាកល្បងប្រើប្រាស់ពណ៌តាមលេខរបស់អ្នក ហើយកត់សំគាល់មើលពីលទ្ធផលទាំងអស់គ្នា ;D


ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 17:45  Nimoul Soth