ថ្ងៃនេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៦០នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៤១៧នាក់ និងស្លាប់ចំនួន ១២នាក់។
គួរបញ្ជាក់ថា តួលេខ អ្នកឆ្លងថ្មីចេញផ្សាយនៅថ្ងៃសុក្រនេះ រាប់បញ្ចូលករណីឆ្លងសហគមន៍ចំនួន៥៣៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១២២នាក់។
តុល្យការចុងក្រោយ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៖
- អ្នកឆ្លងសរុប=៩៨ ១៨៤នាក់
- អ្នកជាសះស្បើយ=៩២ ៩១២នាក់
- អ្នកស្លាប់=២០១៩នាក់