BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនចង់បានរ៉ែ នៅក្នុងអាហ្វហ្គានីស្ថាន ជាពាក្យចចាមអារ៉ាម?

ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 12:04  Nimoul Soth

អាហ្វហ្គានីស្ថានមានធនធានរ៉ែ ដែលមានតម្លៃរាប់ពាន់ពាន់លានដុល្លារ ហើយក៏កំពុងតែត្រូវការនូវការអភិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
ចិនជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលជាមហាអំណាចសេដ្ឋកិច្ច ដែលបានទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែលបានធ្វើឲ្យពិភពលោករន្ធត់ញាប់ញ័រជាខ្លាំង ក្រោយពេលដែលតាលីបង់បានចូលកាន់អំណាច។

«រឿងនេះវាបានបញ្ចប់ទៅក្នុងរយៈពេលជាង៣សប្តាហ៍ នូវអំពើអាណាធិបតេយ្យ ដែលវាមានសារៈសំខាន់សំរាប់អាហ្វហ្គានីស្ថានក្នុងការរៀបចំឡើងវិញនូវរបៀបរៀបរយសណ្តាប់ធ្នាប់ និងស្ថាបនាប្រទេសឡើងវិញ» Wang Weibing អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

ប៉ុន្តែអ្នកជំនាញការជាច្រើននៅក្នុងតំបន់ ដែលបានស្តាប់នូវសេចក្តីថ្លែងការណ៍នេះ មិនជឿថា ចិននឹងប្រថុយប្រថានចូលមកក្នុងអាហ្វហ្គានីស្ថាន ដើម្បីជួយស្ថាបនាប្រទេស ក៏ដូចជារុករកធនធានធម្មជាតិដ៏មហាសាលនេះទេ។

ប្រទេសចិនមិនមានការចុះសម្រុងជាមួយនឹង ពួកអុីស្លាមនិយមជ្រុលនៅផ្នែកខាងលិចរបស់ខ្លួននោះទេ ហើយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនធ្លាក់ទៅក្នុងអន្លង់ ឬជាប់ផុង ដូចអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិកនៅក្នុងអាហ្វហ្គានីស្ថាននោះដែរ អ្នកវិភាគនិយាយយ៉ាងដូច្នេះ។

អ្នកវីភាគបានបន្ថែមទៀតថា បើសិនជាចិនចង់វិនិយោគ ក៏មិនមែនពេលនេះដែរ ត្រូវការសិក្សាបន្ថែមពីហានិភ័យនៃសុវត្តិភាព និងសន្តិសុខ៕

130(130)

 


ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 12:04  Nimoul Soth