BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អំពើហឹង្សាទៅលើអ្នកកាសែតដោយពួកតាលីបង់ ជំរុញឲ្យមានការប្រកាសអាសន្ន

ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 10:16  Nimoul Soth

ការប្រីអំពើហឹង្សាទៅលើអ្នកកាសែតអាហ្វហ្គានីស្ថានដោយពួកតាលីបង់ ធ្វើឲ្យមានការព្រួយបារម្ភពីសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមួយនេះ ដែលនាំឲ្យអ្នកសារព័ត៌មានជើងចាស់ម្នាក់ប្រកាសថា «សេរីភាពរបស់សារព័ត៌មានត្រូវបានបញ្ចប់»។ ខណៈដែលរូបភាពដែលជាសាក្ខីភាព នៃទាណកម្មបានបោះពុម្ភផ្សាយនៅលើទំព័រនៃកាសែតធំៗលើពិភពលោក បានចុះផ្សាយពីការចាប់ខ្លួន និងវាយធ្វើបាបទៅលើអ្នកកាសែត២រូប ដែលបានចូលទៅយកព័ត៌មាន ពីការធ្វើការតវ៉ារបស់ក្រុមស្រ្តីនៅក្នុងទីក្រុងកាប៊ុល បានធ្វើឲ្យក្រុមអ្នកតាមឃ្លាំមើលសិទ្ធមនុស្ស និងអង្គការការពារសិទ្ធសេរីភាពសារព័ត៌មានមានកង្វល់ និងបារម្ភថា វានឹងអាចកើតមានឡើងជាបន្តបន្ទាប់។

គ្រាន់តែក្នុងរយៈពេល២សប្តាហ៍ ពួកតាលីបង់បានចាប់ខ្លួនអ្នកកាសែតចំនួន ១៤នាក់ ហើយក្រោយមកបានដោះលែងវិញ ដែលនៅក្នុងនោះ អ្នកកាសែត៦រូបបានរងទារុណកម្ម ដោយការវាយទាត់ធាក់ ក្នុងអំឡុងពេលចាប់ខ្លួន និងឃុំឃាំង គណកម្មការការពារសិទ្ធអ្នកសារព័ត៌មានបានរាយការណ៍។ អ្នកសាព័ត៌មានដ៏ទៃទៀត មានអ្នកដែលធ្វើការឲ្យ BBC ក៏ត្រូវបានហាមឃាត់មិនឲ្យថតរូបការតវ៉ាប្រឆាំងរបស់ក្រុមស្រ្តី ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់ពួកតាលីបង់ កាលពីថ្ងៃពុធ។

ការគំរាមកំហែងជាថ្មីមកលើអ្នកសារព័ត៌មាននេះ បានកើតឡើងចំពេលជាមួយគ្នា ដែលមានសេចក្តីប្រកាសមួយ ចេញដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ថានឹងមិនឲ្យមានការធ្វើបាតុកម្ម ដោយគ្មានការអនុញ្ញាតិនោះទេ។ ពួកតាលីបង់ បាននិយាយថា គេនឹងអនុញ្ញាតិឲ្យអ្នកកាសែតធ្វើការងាររបស់ខ្លួន ដោយរលូន បើសិនជាពួកគេគោរពច្បាប់សាសនា៕

118(118)

 


ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 10:16  Nimoul Soth