ហ្វីលីពីនព្រមទទួលយកជនជាតិអាហ្វហ្គានីស្ថាន ស្រ្តី កូនក្មេង ជាជនភៀសខ្លួនពីរដ្ឋាភិបាលតាលីបង់ នេះបើតាមសំដីរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេស ហ្វីលីពីន លោក Teodero Locsin JR ។
លោកបានប្រកាសពីការមកដល់នៃជនជាតិ អាហ្វហ្គានីស្ថាន ដែលជាជនភៀសខ្លួន កាលពីយប់ថ្ងៃពុធ ដោយមិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតនោះទេ។
« យើងរង់ចាំស្វាគមន៍ ស្រ្តីនិងកូនក្មេងដែលជាជនភៀសខ្លួន ទ្វារនឹងបើកចំហររង់ចាំពួកគេ គេចខ្លួនពីការកាប់សម្លាប់ ចងអាឃាត និងការរំលោភលើរាងកាយ » សំដីរបស់លោក Locsin ។
កាលពីសប្តាហ៍មុន ហ្វីលីពីនបានិយាយថា ខ្លួនព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានឈរនៅលើមូលដ្ឋាន រដ្ឋាភិបាល និងរដ្ឋាភិបាល តែមិនទទួលយកតាមសំណូមពររបស់អង្គការក្រៅរដ្ឋាភិបាលណាមួយនោះទេ។
លោក Locsind បានបន្ថែមទៀតថា យើងនឹងមិនទទួលយកសំណូមពរក្នុងកាសុំសិទ្ធជ្រកកោននោះទេ។
គួររំលឹកផងដែរថា ហ្វីលីពីនគឺជាប្រទេសទី២បន្ទាប់ពីព្រះរាជាណាចក្រ កម្ពុជា នៅក្នុងអាស៊ានដែលទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន៕