ខេត្តឧត្តរមានជ័យនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយភ្លៀងមួយមេធំយប់មិញ ក្រុងសំរោង រងការលិចផ្លូវ និងលំនៅដ្ឋានជាច្រើនរងការការលិចលង់ផងដែរ ថ្ងៃនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបានបញ្ជូនគ្រឿងចក្រចុះកាយ ពពួកវារីរុក្ខជាតិ និងសំរាមដែលកកស្ទះផ្លូវ ដោះទឹកចេញពីទីប្រជុំជន ផ្សារសំរោង ដែលបង្កឲ្យមានការលិចផ្លូវ និងលំនៅដ្ឋានមួយចំនួន ដោយមានភ្លៀងធ្លាក់កម្រិត ៤១,៦ មម ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង៕