ពូកតាលីបង់បានចោទអាមេរិកថាបានរំលោភកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំង២បានចុះហត្ថលេខាកាលពីឆ្នាំ២០២០ ក្នុងការដែលអាមេរិករក្សារទុកឈ្មោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មីSirrajudin Haqqani នៅក្នុងបញ្ជីរភេវរករដដែល។
រដ្ឋមន្រ្តីថ្មីនៃក្រសួងមហាផ្ទៃ ដែលជាមេដឹកនាំបណ្តាញ Haqqani ត្រូវបានទទួលការចោទប្រកាន់ថាបានវាយប្រហារទៅលើកងទ័ពអាមេរិកនៅក្នុងអាហ្វហ្គានីស្ថាន ក្នុងអម្លុងពេលសង្រ្គាម២០ឆ្នាំ ហើយអាមេរិកបានតាមចាប់ខ្លួន ព្រមទាំងឲ្យតម្លៃខ្លួន ៥លានដុល្លារអាមេរិកចំពោះព័ត៌មានដែលឈានទៅរកការចាប់ខ្លួនបុរសនេះ ។ គាត់ក៏ស្ថិតនៅក្នុងបញ្ជីរភេវរកររបស់ អ.ស.ប.ផងដែរ។
សមាជិកជាច្រើននាក់នៅក្នុងក្រុម រួមបញ្ចូលទាំងនាយករដ្ឋមន្រ្តីស្តីទី Mullah Mohammad Hassan Arkhund ក៏ស្ថិតនៅក្នុងបញ្ជីរខ្មៅអន្តរជាតិដែរ។
មន្រ្តីនៃមន្ទីរបញ្ចកោណ បានធ្វើការកត់សំគាល់ថា សមាជិកគណៈរដ្ឋមន្ត្រីខ្លះនៃរដ្ឋអេមៀរ៉ាត់ឬក៏សមាជិកគ្រួសារនៃសព Haqqani Sahib ក៏ស្ថិតនៅក្នុង បញ្ជីរខ្មៅរបស់អាមេរិកហើយនៅតែជាមុខសញ្ញដដែល។
រដ្ឋអ៊ីស្លាម អេមៀរ៉ាត់ បានចាត់ទុកថានេះគីជាការរំលោភយ៉ាងច្បាស់ទៅលើកិច្ចព្រមព្រៀង ដូហា ហើយមិនមានផលប្រយោជន៍សំរាប់ប្រទេសទាំង២នេះទេ ។ កិច្ចព្រមព្រៀងនេះបានឈានទៅដល់ការដកកងទ័ពអាមេរិកទាំងស្រុងចេញពី អាហ្វហ្គានីស្ថាន។