ថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២១ នេះជាខួប៣ឆ្នាំនៃមរណភាពលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (១៩៤៧-២០១៨) ស្ថាបនិកគន្ធបុប្ផា។
វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ (Dr.Beat Richner) ជាប្រធានមូលនិធិ និងស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឆា ជាតន្ត្រីករសេឡូ និងជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមារ ដែលពលរដ្ឋកម្ពុជាបាន ចាត់ទុកថាជាទេព្តាបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់។
វេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧នៅក្រុងហ្សួរិច ប្រទេសស្វីស។
លោកវេជ្ជបណ្ឌិតបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រនៅឆ្នាំ១៩៧៣ ហើយបំពេញការងារជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមារនៅមន្ទីរពេទ្យ Zurich Children’s Hospital។
គួររំលៃឹកថានាអំឡុងឆ្នាំ១៩៧៤ លោកវេជ្ជបណ្ឌិតត្រូវបានគេបញ្ជូនមកកាន់ប្រទេសកម្ពុជាក្នុងបេសកកម្មកាកបាទក្រហមស្វីស ឲ្យបម្រើការមន្ទីរពេទ្យគន្ធបុប្ឆាក្នុងក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥លោកវេជ្ជបណ្ឌិតត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញ បន្ទាប់ពីប៉ុលពតចូលកាន់កាប់ប្រទេសកម្ពុជា ។
នាចុងឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិតបានត្រលប់មកកម្ពុជាវិញ ហើយនៅឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិតបានចាប់ផ្តើមស្តារ និងសាងសង់មន្ទីរពេទ្យគន្ធបុប្ជាឡើងវិញ និងបានបង្កើតមូលនិធិគន្ធបុប្ឆាដែលមានមូលដ្ឋាននៅហ្សួរិច ប្រទេសស្វីស និងដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែល រហូតដល់បច្ចុប្បន្ន មូលនិធិគន្ធបុប្ឆាមានមន្ទីរពេទ្យកុមារចំនួន៥ ទីតាំង គឺនៅភ្នំពេញ និងខេត្តសៀមរាប ។
លោកវេជ្ជបណ្ឌិតធ្លាប់មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ឆា បានចំណាយថវិកា១២ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃដើម្បីព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិតត្រូវបានគេហៅជាទូទៅថា Dr. Beat Beatocello Richner ដោយសារតែលោកវេជ្ជបណ្ឌិតបានប្រើប្រាស់ឧបករណ៍សេឡូ ជាមធ្យោបាយក្នុងការស្វែងរកថវិកាជួយសង្គ្រោះដល់កុមារកម្ពុជា៕