មេដឹកនាំមកពី១៥ប្រទេសនៃរដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច(ECOWAS)បានបើកកិច្ចប្រជុំតាមវីឌីអូ អំពីរដ្ឋប្រហារនៅ ហ្គីណេកាលពីថ្ងៃ ពុធ។
បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំទាំង១៥បានសំរេចព្យួរសមាជិកភាព ហ្គីណេ ពីអង្គការ ECOWAS មិនឲ្យចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត តែមិនទាន់សម្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិចចទេ។
ប្លុកនៃអង្គការមួយនេះក៏បានទាមទារផងដែរ ឲ្យពួកយោធាត្រូវតែដោះលែងលោកប្រធានាធិបតីAlpharetta Conde ព្រមទាំងចាប់ខ្លួនមេដឹកនាំរដ្ឋប្រហារដើម្បីសុវត្តិភាពរបស់លោកប្រធានាធិបតី។
អាជ្ញាធរត្រូវតែពិនិត្យមើលឡើងវិញនូវការវិវត្តន៍នៃស្ថានការណ៍នៅក្នុងប្រទេស ហ្គីណេហើយត្រូវធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពនៃក្រុមរដ្ឋប្រហារ និងធ្វើយ៉ាងណាឲ្យសភាពការណ៍វិវត្តន៍ទៅរកភាពល្អប្រសើរឡើងវិញ។
គួររំលឹកផងដែរថា កាលពីឆ្នាំទៅ ប្រទេសម៉ាលីបានធ្វើរដ្ឋប្រហារ ហើយត្រូវអង្គការនេះបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចក៏បានលើកវិញបន្ទាប់ពីប្រទេសម៉ាលីបានរុញប្រទេសឲ្យមានការដឹកនាំតាមបែបស៊ីវិលវិញ។
បេសកកម្មនៃប្រតិភូជាន់ខ្ពស់ មួយនឹងត្រូវបញ្ជូនទៅហ្គីណេក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហា។