កាលពីឆ្នាំមុនលោក Kevin Paffrath បានផ្តោតលើ YouTube Channel របស់គាត់ដែលមានអ្នកគាំទ្រជាងកន្លះលាននាក់ ដែលធ្វើការអត្ថាធិប្បាយប្រចាំថ្ងៃអំពីលំនៅស្ថាន, ភាគហ៊ុន និងការត្រួតពិនិត្យលើកត្តាជំរុញផ្សេងៗ។ វាអាចរកប្រាក់បានជិត ១០ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។
ឥឡូវនេះ អតីតឈ្មួញកណ្តាលអចលនទ្រព្យវ័យ ២៩ ឆ្នាំរូបនេះកំពុងតាមលោក Gavin Newsom ជុំវិញរដ្ឋកំណើតរបស់គាត់។ វាគឺជាវិធីល្អបំផុតដែលគាត់អាចគិតឃើញ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីប្រជាជន ដើម្បីជំនួស Newsom នៅក្នុងការបោះឆ្នោតឡើងវិញ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញានេះ។
លោក Paffrath គឺជាអ្នកប្រជាធិបតេយ្យដែលបានចុះបញ្ជី និងជាអ្នកកណ្តាលប្រកាសដោយខ្លួនឯងផ្ទាល់ ដែលបានបោះឆ្នោតអោយលោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ ខណៈពេលដែលគាត់រិះគន់យ៉ាងខ្លាំងចំពោះលោក Newsom ហើយនិយាយថាគាត់ជា "មេដឹកនាំបរាជ័យ" លោក Paffrath មានការព្រួយបារម្ភដូចគ្នា ថាគណបក្សប្រជាធិបតេយ្យគ្មានផែនការបន្ទាន់។
ប្រសិនបើអ្នកបោះឆ្នោតនៅរដ្ឋ California ជាងពាក់កណ្តាលគាំទ្រការប្រមូលសន្លឹកឆ្នោតឡើងវិញ នោះអភិបាលបន្ទាប់ នឹងជ្រើសរើសបេក្ខជនណាដែលស្នងតំណែងទី ៤៦ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ លោក Paffrath គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៩ នាក់ដែលមានឈ្មោះក្នុងបញ្ជីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែមេដឹកនាំគណបក្សកំពុងជំរុញអោយមានការបោះឆ្នោត "ទេ" ចំពោះកិច្ចខិតខំប្រឹងប្រែងប្រមូលមកវិញ ហើយនិយាយថា អ្នកបោះឆ្នោតគួរតែរំលងសំណួរទីពីរដែលសួរថា អ្នកណាគួរតែជាអភិបាល ប្រសិនបើការប្រមូលមកវិញបានជោគជ័យ។
លោក Paffrath បាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅថ្ងៃទី១៣ ខែសីហា ខណៈពេលកំពុងផឹកកាហ្វេ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍សារព័ត៌មាន Newsom នៅ San Francisco ថា "វាធ្វើអោយយើងខកចិត្តយ៉ាងខ្លាំង ដែលពួកគេមិនបានដាក់នរណាម្នាក់ចូល ដូច្នេះករណីអាក្រក់បំផុត ពួកគេមាន Hail Mary” ។
នៅក្នុងការស្ទង់មតិនៅដើមខែសីហាដោយ Survey USA លោក Paffrath ទទួលបានសម្លេងគាំទ្រច្រើនជាងគេក្នុងការជំនួស ដោយ ២៧%។ បេក្ខជន ៦ នាក់បន្ទាប់គឺ គណបក្សសាធារណរដ្ឋទាំងអស់ រួមទាំងអ្នករៀបចំកម្មវិធីជជែកកំសាន្តអភិរក្សលោក Larry Elder និង TV star នៃការពិតនិងអតីតអត្តពលិកអូឡាំពិក Caitlyn Jenner ។
លោក Paffrath បាននិយាយថា " យើងគិតថាក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃយុទ្ធនាការនេះ ប្រសិនបើការប្រមូលផ្តុំឡើងវិញ មើលទៅទំនងជាគណបក្សប្រជាធិបតេយ្យនឹងត្រូវបង្ខំចិត្តជ្រើសរើសបេក្ខជនបម្រុង Hail Mary ឡើងវិញ "។ " ដោយសារយើងជាប់លេខ១ នៅក្នុងការបោះឆ្នោត យើងសង្ឃឹមថានោះគឺជាយើង "។
អ្នកប្រជាធិបតេយ្យកំពុងតែព្រួយបារម្ភ
ការស្ទង់មតិមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ California , Berkeley និង Los Angeles កាលពីចុងខែកក្កដាបានបង្ហាញថា ៥១% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ បានប្រឆាំងនឹងការប្រមូលមកវិញដោយមាន ៣៦% គាំទ្រ។ ប៉ុន្តែក្នុងចំណោមអ្នកបោះឆ្នោតទំនងជា គម្លាតដែលគាំទ្រការរក្សាររបស់ Newsom បានរួមតូចដល់ ៣ ភាគរយ។
ចលនាប្រឆាំងការប្រមូលមកវិញ បានរៃអង្គាសប្រាក់បានប្រហែល ៥១ លានដុល្លារស្ទើរតែ ៨ ដងដូចភាគី ដែលព្យាយាមបណ្តេញ Newsom ចេញ។ នាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Reed Hastings បានចូលរួមចំណែកចំនួន ៣ លានដុល្លារគាំទ្រដល់អភិបាល។
ម្ចាស់ជំនួយអាចរួមចំណែកក្នុងចំនួនគ្មានដែនកំណត់សម្រាប់ ឬប្រឆាំងនឹងការប្រមូលមកវិញ ប៉ុន្តែមានរហូតដល់ ៣២.៤០០ ដុល្លារប៉ុណ្ណោះ ក្នុងការគាំទ្របេក្ខជនជំនួសជាក់លាក់។ លោក Paffrath បាននិយាយថា គាត់បានរៃអង្គាសប្រាក់បានជិត ៤០ មុឺនដុល្លារ ហើយគាត់បានបញ្ជូលប្រាក់ផ្ទាល់ខ្លួនប្រហែល ២០ មុឺនដុល្លារ។ លោកបាននិយាយថា ការបរិច្ចាគជាមធ្យមគឺ ៧០ ដុល្លារ។
លោក Paffrath បាននិយាយថា “ យើងមិនមានអ្វីច្រើនដូច Newsom ទេ ដូច្នេះយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងជាមួយថ្នាក់មូលដ្ឋាននិងប្រព័ន្ធផ្សព្វផ្សាយសង្គម ”។
ឧទាហរណ៍ Paffrath បានបង់ថ្លៃអោយបងថ្លៃរបស់គាត់ ដែលជាអ្នកបង្កើតកម្មវិធី ដើម្បីបង្កើតកម្មវិធី " Meet Kevin " របស់គាត់។ ហើយគាត់ព្យាយាមនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយតាមដែលអាច។ ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់គាត់ ភាគច្រើនគឺតាមរយៈសារអត្ថបទ ដើម្បីអោយអ្នកបោះឆ្នោតដឹងថាមានជម្រើសប្រជាធិបតេយ្យ។
កាលពីថ្ងៃទី១៣ ខែសីហារ លោក Paffrath បានដើរលេងក្រៅភោជនីដ្ឋានរបស់ Manny នៅ San Francisco ខណៈដែល Newsom បាននិយាយជាមួយអ្នកសារព័ត៌មាននៅខាងក្នុង។ ដោយស្លៀកពាក់ឈុតពណ៌ទឹកប៊ិចជាមួយនឹងក្រវ៉ាត់កពណ៌ស្វាយ Paffrath បានធ្វើអោយខ្លួនគាត់ឲ្យងាយស្រួលរកសម្រាប់អ្នកយកព័ត៌មាន។ គាត់បាននិយាយថា គាត់ប្រយ័ត្ន កុំអោយមានការរំខាននៅក្នុងព្រឹត្តិការណ៍នោះ។
ពី San Francisco គាត់បានតាមលោក Newsom ទៅ Los Angeles និង San Diego ហើយអាចលើសពីនេះ។
របៀបនៃការចាប់ផ្តើម
កិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលមកវិញ បានកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត ខណៈដែលការខកចិត្តបានកើនឡើង ដោយសារការបិទសាលារៀន និងអាជីវកម្មខ្នាតតូចរបស់រដ្ឋ និងល្បឿននៃការបើកឡើងវិញយឺត ទោះបីករណី Covid-19 និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យធ្លាក់ចុះក៏ដោយ។
ក្រុមអ្នករិះគន់ Newsom បានឆ្លៀតឱកាស ដើម្បីលើកឡើងពីបញ្ហាគ្មានផ្ទះសម្បែងកាន់តែអាក្រក់ និងការបង្កើនអត្រាឧក្រិដ្ឋកម្ម ខណៈពេលដែលពន្ធ និងថ្លៃរស់នៅស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស។ លោក Paffrath បាននិយាយថា គាត់មិនមែនជាអ្នកផ្តើមនៃការប្រមូលមកវិញទេ ហើយក៏មិនបានចូលរួមនោះដែរ រហូតដល់វាដំណើរការល្អ។
គាត់បាននិយាយថា “ មូលហេតុដែលខ្ញុំគិតថា ប្រជាជនខកចិត្តគឺយើងបង់ពន្ធរបស់យើង បន្ទាប់មកយើងរកមើលថា តើរដ្ឋាភិបាលរបស់យើងកំពុងធ្វើអ្វីសម្រាប់យើងជាមួយនឹងសេវាកម្មដែលយើងកំពុងចំណាយ ”។
លោក Paffrath ដែលរស់នៅជាមួយប្រពន្ធរបស់គាត់ និងកូនប្រុសទាំងពីរនាក់នៅទីក្រុង Ventura ចម្ងាយប្រហែល៧០ម៉ាយល៍ពីទីក្រុង Los Angeles បានធ្វើការដោះស្រាយជនគ្មានផ្ទះសម្បែង ជារបៀបវារៈសំខាន់របស់គាត់។ សំណើររបស់គាត់គឺ ដើម្បីសាងសង់កន្លែងសង្រ្គោះបន្ទាន់ថ្មី និងជួលអគារពាណិជ្ជកម្ម និងការិយាល័យរួមទាំងអគារជាច្រើន ដែលត្រូវបានទំនេរក្នុងកំឡុងពេលមានជំងឺរាតត្បាត ដើម្បីរៀបចំកន្លែងធំទូលាយ ដែលមានគ្រែ និងបន្ទប់តូចដែលគាំទ្រដោយបុគ្គលិកមកពី National Guard ។
គោលបំណងរបស់គាត់គឺដើម្បីអោយប្រជាជនគ្មានផ្ទះសម្បែងចំនួន ១៦០.០០០ នាក់នៅ California ចាកចេញពីផ្លូវក្នុងរយៈពេល ៦០ ថ្ងៃដោយចំណាយ ១០ ដុល្លារក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងអាហារ ការគាំទ្រផ្នែកវេជ្ជសាស្រ្ត និងបន្ទប់ទឹក។
លោក Paffrath មានមហិច្ឆតាដូចគ្នា អ្នកខ្លះអាចនិយាយថាចម្លែក គោលដៅសម្រាប់ប្រភេទថ្មីនៃអនាគតសាលារៀន ប្រព័ន្ធផ្លូវរូងក្រោមដី ដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍ និងការសាងសង់កាស៊ីណូបែប Las Vagas ដែលជាផ្នែកមួយ នៃផែនការដើម្បីធ្វើអោយល្បែងស៊ីសងស្របច្បាប់។
លោកក៏ទទួលស្គាល់ផងដែរ នូវការគំរាមកំហែងដែលអាចកើតមានឡើងដោយអគ្គីភ័យ និងគ្រោះរាំងស្ងួត។ គាត់គាំទ្រការចំណាយលើការរលាកដែលអាចគ្រប់គ្រងបាន និងបំពង់បង្ហូរប្រេងពីទន្លេ Mississippi ដើម្បីបង្កើនលំហូរទឹកទ្វេដងទៅទន្លេ Colorado។ នៅពេលនិយាយអំពីរោងចក្រថាមពលព្រះអាទិត្យ គាត់ចង់លើកទឹកចិត្តក្រុមហ៊ុនអោយបន្តនៅ California ជាជាងទៅកន្លែងផ្សេង។
គាត់បាននិយាយថា “ ខ្ញុំធុញទ្រាន់នឹងការលឺអំពីក្រុមហ៊ុន Tesla សាងសង់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅ New York និង Nevada ” ។ “ ពួកគេគួរតែនៅ California”
១០ លានដុល្លារនៅលើ YouTube
អ្នកគាំទ្ររបស់លោក Paffrath ធ្លាប់លឺគាត់និយាយអំពីបញ្ហាបែបនេះ។ ឥឡូវនេះគាត់មានអ្នកគាំទ្រតាម Twitter ជិត ១៥០,០០០ នាក់និង ១,៧ លាននាក់នៅលើ YouTube ។ ប្រធានបទធម្មតារួមមាន អត្រាការប្រាក់សេដ្ឋកិច្ច និងនយោបាយងងឹត។
លោក Paffrath បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន កាលពីជាងមួយទសវត្យរ៍មុន ដោយបង្រៀនមនុស្សពីរបៀបវិនិយោគនៅក្នុងទីផ្សារ។ គាត់បានក្លាយជាឈ្មួញកណ្តាលហើយចាប់ផ្តើមទិញអចលនទ្រព្យ បន្ទាប់មកយកបទពិសោធន៍បង្រៀន និងចំណេះដឹងទីផ្សាររបស់គាត់ទៅលើ YouTube ។ ដោយនៅឆ្នាំ ២០១៨ រកលុយបានគ្រប់គ្រាន់ពី ពីរបីពាន់ដុល្លារក្នុងមួយថ្ងៃ ដើម្បីអោយអាជ្ញាប័ណ្ណឈ្មួញកណ្តាលរបស់គាត់ផុតកំណត់ និងដើម្បីលក់ចេញ។
នៅហាងកាហ្វេកាលពីថ្ងៃទី១៣ ខែសីហា គាត់បានដកទូរស័ព្ទរបស់គាត់ចេញហើយ ចូលទៅកាន់ផ្ទាំងព័ត៌មានរកប្រាក់តាម YouTube របស់គាត់។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក Page នេះបានបង្ហាញថា ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់គាត់នៅលើគេហទំព័រមានចំនួន ៣,៥ លានដុល្លារ។ គាត់បាននិយាយថា ប្រាក់ចំណូលសម្ព័ន្ធ និងប្រាក់ដែលគាត់រកបានពីវគ្គបណ្តុះបណ្តាលស្ដីពីការកសាងទ្រព្យសម្បត្តិបាននាំមកនូវប្រាក់បន្ថែម ៦ លានដុល្លារ។
ប៉ុន្តែការផ្តោតអារម្មណ៍របស់គាត់នៅពេលនេះគឺ ផ្តោតលើនយោបាយ។ លោក Paffrath បាននិយាយថា លោកនឹងឈរឈ្មោះនៅឆ្នាំ ២០២២ ទោះបីការប្រមូលមកវិញមិនជោគជ័យ ឬប្រសិនបើបេក្ខជនជំនួសម្នាក់ទៀតឈ្នះក៏ដោយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចង់ក្លាយជាអ្នកនយោបាយអាជីពទេ”។ “ ខ្ញុំចង់រៀបចំរដ្ឋ California ឡើងវិញ”។
គាត់ក៏ចង់ធានាដល់គណបក្សប្រជាធិបតេយ្យថា គាត់មិនគ្រាន់តែប្រើស្លាកគណបក្សរបស់ពួកគេទេ ព្រោះវាផ្តល់អោយគាត់នូវឱកាសល្អបំផុតដើម្បីឈ្នះ។ ដោយមាននីតិប្បញ្ញត្តិដែលមានប្រជាធិបតេយ្យបីភាគបួន គាត់បាននិយាយថា វាសំខាន់ក្នុងការចាប់ផ្តើមលើអ្វី ដែលភាគច្រើនយកចិត្តទុកដាក់បំផុតដូចជាបញ្ហាគ្មានផ្ទះសម្បែង។
ការគ្រប់គ្រងព្រឹទ្ធសភាអាមេរិកក៏អាចមានចំណែកដែរ។ លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់រដ្ឋគឺ ជាសមាជិកចាស់ជាងគេនៃអង្គជំនុំជម្រះនៅអាយុ ៨៨ ឆ្នាំ។ លោកស្រីមិនត្រូវជាប់ឆ្នោតឡើងវិញទេ រហូតដល់ឆ្នាំ ២០២៤ ហើយសំណួរត្រូវបានវិលជុំវិញថា តើលោកស្រីនឹងចូលនិវត្តន៍មុនពេលនោះឬអត់។
បើដូច្នេះអភិបាលនឹងជ្រើសរើសអ្នកស្នងតំណែងបណ្តោះអាសន្នរបស់គាត់។ បច្ចុប្បន្នព្រឹទ្ធសភាស្ថិតនៅក្នុងការបែងចែក ៥០ - ៥០ ដោយអនុប្រធានាធិបតី Kamala Harris មានសិទ្ធិបោះឆ្នោតសម្រេចនៅពេលចាំបាច់។
លោក Paffrath បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងជ្រើសរើសគណបក្សប្រជាធិបតេយ្យ៕
អត្ថបទដកស្រង់ពី Ari Levy
បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ