Mohammad Hasan Hamhung មេដឹកនាំជាន់ខ្ពស់តាលីបង់ ដែលបានតែងតាំជានាយករដ្ឋមន្រ្តីស្តីទីអាហ្វហ្គានីស្ថាន បានជំរុញឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលធ្លាប់ធ្វើការជាមួយអាមេរិកនិងអ្នកដែលបានរត់គេចខ្លួន សូមវិលត្រឡប់មកកាន់ប្រទេសវិញដោយធានានូវសុវត្តិភាពចំពោះការវិលត្រឡប់។
«យើងបានរងទុក្ខវេទនានិងបាត់បង់យ៉ាងធំនូវថវិការនិងជីវិតនៅក្នុងពេលនេះដែលជាប្រវត្តិសាស្រ្តរបស់អាហ្វហ្គានីស្ថាន»លោកបាននិយាយយ៉ាងដូច្នេះទៅកាន់ទូរទស្សន៍ អាល់ហ្សាហ្សេរ៉ាកាលពីថ្ងៃពុធ «ឈុតឆាកនៃការសម្លាប់បង្ហូរឈាមនិងការប្រមាថមើលងាយចំពោះប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ ហើយយើងបានចំណាយអស់ពីចិត្តដើម្បីរឿងនេះ»។
ពួកតាលីបង់ ដែលជាផ្លូវការ បានប៉ុនប៉ងបង្ហាញថាខ្លួនគេជាអ្នកនិយមកណ្តាលចាប់តាំងពីបានចាប់យកអំណាចបាននៅក្នុុងប្រទេស ប៉ុន្តែមានរបាយការណ៍ពីក្នុងប្រទេសមកថា វាជារឿងផ្ទុយស្រឡះទៅនឹងអ្វីដែល Hamhung បាននិយាយ។ការជ្រើសរើសមេដឹកនាំតាលីបង់សំរាប់តែងតាំងក្នុងរដ្ឋាភិបាលថ្មីបានធ្វើឲ្យប្រទេសលោកខាងលិចមានការឈឺចាប់ក្នុងដួងចិត្ត ស្រ្តីមិនត្រូវបានឲ្យមានតំណែងក្នុងជួររដ្ឋាភិបាល។
ក្រៅពីចិននិងប្រទេសដែលនៅជុំវិញមិនទាន់មានប្រទេសលោកខាងលិចណាក៏ដូចជាសហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៅឡើយទេ។