BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីជំងឺកូវីដ-១៩ មិនបានផ្លាស់ប្តូរទម្លាប់ជក់បារីរបស់មនុស្ស?

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 14:44  Purple Fullmoon

តើអ្នកដឹងទេថា អ្នកវិទ្យាសាស្ត្របានសង្កេតឃើញ នូវការកើនឡើងនៃអ្នកជក់បារី បន្ទាប់ពីព្រឹត្តិការណ៍អាក្រក់ៗមួយចំនួនមានដូចជា គ្រោះធម្មជាតិ ជម្លោះប្រដាប់អាវុធ ជំងឺរាតត្បាត បានធ្វើអោយកំណើននៃការជក់បារីមានការកើនឡើងគួរអោយកត់សំគាល់។ ទោះយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ ក្នុងន័យនេះគឺខុសគ្នា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវ៉លលូ (Waterloo) បានធ្វើការស្រាវជ្រាវហើយបានរកឃើញថា ការរាតត្បាតនៃជំងឺនេះ មានជាបន្តបន្ទាប់ តែវាមិនបណ្តាលឱ្យមានការកើនឡើងនៃអ្នកជក់បារីទេ។

closeup-man-with-mask-during-covid-19-pandemic-smoking-cigarette-street_180731-34

មនុស្សជឿថា ការជក់បារី អាចជួយដោះស្រាយភាពតានតឹងបាន។ នេះអាចជា មូលហេតុមួយដែលព្រឹត្តិការណ៍អាក្រក់ៗ នៅទូទាំងប្រទេស បង្កឱ្យមានការកើនឡើងនៃអ្នកជក់បារី។ មនុស្សចង់ស្វែងរកវិធីសាស្រ្ត ក្នុង​ការបន្ធូរភាពតានតឹង ហើយការជក់បារី គឺជាវីធីងាយស្រួលក្នុងការរំសាយភាពតានតឹងរបស់ពួកគេ។ ទោះយ៉ាងណាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខែមេសា និងមិថុនា ឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របានស្ទង់មតិអ្នកជក់បារី និងអ្នកជក់ Vapers សរុបចំនួន ៦,៨៧០ នាក់នៅអូស្រ្តាលី កាណាដា អង់គ្លេស និងសហរដ្ឋអាមេរិក ហើយបានរកឃើញថាជំងឺកូវីដ-១៩ មិនមែនជាកត្តាជំរុញឱ្យមានកំណើនអ្នកជក់បារីទេ។

smoking_covid-19_shutterstock_1675189702_copy_1

ស្ទើរតែពាក់កណ្តាលនៃអ្នកចូលរួមក្នុងការស្រាវជ្រាវនេះ បាននិយាយថា ពួកគេនឹងបពា្ឈប់នូវទម្លាប់អាក្រក់របស់ពួកគេ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។ ទោះយ៉ាងណា ៧០.២ % នៃអ្នកចូលរួមបាននិយាយថា ពួកគេនៅតែបន្តជក់បារី និងជក់ VAPERS ដូចមុនដដែល។ មានតែអ្នកចូលរួម ១.១ % ប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងព្យាយាមឈប់ជក់បារី ហើយខណៈ ១៤.២% បាននិយាយ​ថា ពួកគេកំពុងកាត់បន្ថយការជក់បារី។ ចំនួនចុងក្រោយ ១៤.៦ % បានបង្កើនការជក់បារីរបស់ខ្លួន កំឡុងពេលកូវីដ-១៩ ។ ទោះយ៉ាងណាក៏ដោយ ប្រជាជនជំនាន់មុន ដែលបានជួបប្រទះនូវហេតុការណ៍អាក្រក់់ៗនៅក្នុងប្រទេស អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា កំនើនអ្នកជក់បារីមានការកើនឡើង។ មកដល់ពេលបច្ចុប្បន្ន បណ្តាប្រទេសទាំង ៤ នេះមិនមានការកើនឡើងនូវអ្នកជក់បារីថ្មីនោះទេ។

ប៉ុន្តែហេតុអ្វីបានជាដូច្នេះ? ហេតុអ្វីបានជាព្រឹត្តិការណ៍អាក្រក់មុនៗ ធ្វើឱ្យមានកំណើនមនុស្សជក់បារីច្រើន ហើយបញ្ហាជំងឺកូវីដ-១៩ មិនមានផលប៉ះពាល់អ្វីលើប្រជាជនដូចកាលពីមុន ទាក់ទងនឹងការជក់បារី? អ្នកវិទ្យាសាស្ត្រជឿថា បញ្ហានេះគួរតែសង្កេតទៅលើដើមទងនៃបញ្ហា។ អំពើភេរវកម្មបង្ក អោយមានភាពតានតឹងយ៉ាងខ្លាំង ដល់ប្រជាជនទាំងមូល ប៉ុន្តែវាមិនពាក់ព័ន្ធនឹងការជក់បារីទាល់តែសោះ។ ទន្ទឹមនឹងនេះជំងឺកូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមដែលមានមេរោគក្នុងសួត អ្នកជក់បារីប្រហែលជាប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩។

vape-ciarettes

លោក ជេហ្វ្រីហ្វុង (Geoffrey Fong) ជាសមាជិកម្នាក់នៃការស្រាវជ្រាវបានអោយដឹងថា “ មន្រ្តីសុខាភិបាលសាធារណៈ បានលើកឡើងអំពីមូលហេតុ ដែលធ្វើអោយអ្នកជក់បារីឈប់ជក់បារី ហើយជាង ៨០ % នៃអ្នកជក់បារី នៅទូទាំងប្រទេសទាំងបួនខាងលើជឿថា ការជក់បារីធ្វើឱ្យជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ”។ ហេតុនេះ ហើយជាមូលហេតុ ដែលបណ្តាលអោយកំរិតនៃអ្នកជក់បារីមានការធ្លាក់ចុះ។ លោក​បានបន្តទៀតថា ដោយសារជំងឺកូវីដ-១៩ មនុស្សត្រូវការពាក់ម៉ាស់ វាក៏មិនមែនជាការងាយស្រួលទេចំពោះមនុស្សដែលជក់បារី នៅក្នុងកំឡុងពេលនេះ។

smak-720x540

តាមពិតទៅ ​​​ប្រហែលជាការស្រាវជ្រាវ លើបញ្ហានេះត្រូវបានធ្វើលឿនពេក ព្រោះជំងឺរាតត្បាតកូវីដ-១៩ មិនទាន់ចប់នៅឡើយទេ។ ព្រំដែននៅបើកចំហ និងមានហេតុផលជាច្រើនដែល អាចជឿថា យើងមិនទាន់គេចផុតពីបញ្ហានេះនៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃករណីនៃជំងឺ កូវីដ-១៩ ថ្មីៗ កំពុងកើនឡើង​ ហើយយើងកំពុងឈានដល់ការបិទផ្ទាប់សារជាថ្មីម្តងទៀត។ តើធ្វើដូចម្តេចអោយដឹងថាជំងកូវីដ-១៩ នឹងប៉ះពាល់ដល់ទម្លាប់ជក់បារីរបស់មនុស្សយ៉ាងណានោះនៅពេលអានាគត៕

អត្ថបទដកស្រង់ពី Unviersity of Waterloo

បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 14:44  Purple Fullmoon