ចិនបាននិយាយថានាវាUSS Bendfol បានចូលទៅជិតកោះដែលមានជម្លោះដែលជាអធិបតេយ្យដែនទឹករបស់ខ្លួន ដែលសកម្មភាពនេះកើតមានឡើងបន្ទាប់ពីចិនបានសើររើច្បាប់ដោយកំណត់ថានាវាបរទេសទាំងឡាយណាដែលមុននឹងចូលទៅក្នុងដែនទឹកចិន ត្រូវចុះបញ្ជីរនិងរាយការណ៍អំពីមុខទំនិញ។
ចិនបានចោទប្រកាន់ថា នាវា USS Blendfold បានចូលទៅក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ដោយពុំបានសុំច្បាប់ចំណែកអាមេរិក បានចោទចិនវីញថា បកប្រែច្បាប់ខុស ព្រោះច្បាប់សមុទ្របានចែងខុសពីការបកស្រាយរបស់ចិន ហើយអាមេរិកនឹងបន្ត ធ្វើនាវាចរណ៍ទៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិបានអនុញ្ញាតិ។
ជម្លោះដ៏តានតឹងនៅក្នុសមុទ្រចិនខាងត្បូងរវាងចិននិងអាមេរិកបានឈានដល់ចំណុចក្តៅ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់ប្រទេសនៅក្នុងតំបន់ ដែលជាហេតុនាំឲ្យមានការតស៊ូខាងការទូតរវាងមហាអំណាចទាំង២ដើម្បីទាញយកការគាំទ្រពីប្រទេសក្នុងតំបន់។
សមាជិកអាស៊ានដែលពាក់ព័ន្ធទៅនឹងជម្លោះដែនកោះនិងទឹកក្នុងសមុទ្រចិនខាងត្បូងមាន វៀតណាម ហ្វីលីពីន ម៉ាលេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី ។
គួររំលឹកផងដែរថា តុលាការមជ្ឈតករ ទីក្រុងឡាអេបានកាត់ឲ្យហ្វីលីពីនឈ្នះចិនក្នុងរឿងជម្លោះនេៈ កាលពីឆ្នាំ២០១៦ តែចិនពុំទទួលស្គាល់សាលដីការនោះទេ។