BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្តោងខ្សែកទេពអប្សរា ក្នុងស.វទី១២ គឺជាអលង្កាដ៏ពេញនិយមមួយនៅសម័យអង្គរ សេសសល់ដល់សព្វថ្ងៃ

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 14:28  Nimoul Soth

បន្តោងខ្សែករបស់ទេពអប្សរា ឬស្ដ្រីសួគ៌ា ជាគ្រឿងអលង្កាដ៏ពេញនិយមមួយក្នុងសតវត្សទី១២ នាសម័យអង្គរដ៏រុងរឿង ដែលមានសេសសល់ភស្ដុតាងជាច្រើនរហូតដល់សព្វថ្ងៃ។

78(78)


ភស្ដុតាងពីបន្តោងនេះ គឺមាននៅលើជញ្ជាំងមហាប្រាសាទអង្គរដែលពាក់ជាប់នៅនឹងកអប្សរា ប៉ុន្តែគេមិនដឹងថារបស់នេះ ប្រើប្រាស់ដើម្បីជាលម្អ ឬសម្រាប់ឋានៈអ្វីខ្លះនោះទេ ដោយសារអប្សរាខ្លះមានពាក់ខ្លះទៀតគឺមិនមាននោះទេ។ ក្រៅពីជញ្ជាំងប្រាសាទ បន្តោងពិតប្រាកដក៏ត្រូវបានគេរកឃើញផងដែរ ក្រៅពីនោះអ្នកស្រាវជ្រាវថែមទាំងរកឃើញពុម្ពសម្រាប់ចាក់ធ្វើបណ្ដោងថែមទៀត ដែលទាំងនេះសុទ្ធសឹងជាសក្ខីភាពដ៏មានតម្លៃបំផុតរបស់ខ្មែរសម័យនោះ។

80(80)

81(81)



បុព្វបុរសខ្មែរនាសម័យកាលអង្គរដ៏រុងរឿង បានរចនាឡើងនូវគ្រឿងអលង្ការជាច្រើន ដើម្បីពាក់លម្អលើរាងកាយបង្កើនសោភ័ណភាពមួយកម្រិតទៀត តំណបន្សល់ទុកតាំងពីបុរាណកាលរហូតមក។

82(82)


ផ្អែកតាមការសិក្សាស្រាវជ្រាវដោយក្រុមបុរាណវិទ្យាបានឲ្យដឹងថា នៅក្នុងសម័យអង្គរ ព្រះរាជវាំងខ្មែរនាសម័យនោះ គេប្រើមាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូងជាដើមមកច្នៃជាអលង្កា ដែលមានដូចជា ៖  មកុដ, សង្វារ, កងកន់ (ស្នាប់ដើមដៃ),  កណ្ឌល (ទំហូឬកាវ), ក្រវ៉ាត់ទ្រូង និងបន្តោងខ្សែក.នេះ -ល-៕

83(83)
អត្ថបទ និង រូបភាព ដោយកណ្តាប់ដៃដែក


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 14:28  Nimoul Soth