ចិននឹងផ្តល់ជំនួយជាទឹកប្រាក់ ២០០ លាន យន់ (៣១លានដុល្លារ)ដល់អាហ្វហ្គានីស្ថាន រួមបញ្ចូលទាំងស្បៀងនិងវ៉ាក់សាំង ។ ជំនួយនេះលេចចេញមកដោយចិនបាននិយាយថា គេបានប្រុងប្រៀបរួចជាស្រេចដើម្បីរក្សារទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់។
ចិនបាននិយាយទៀតថាការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នមួយនេះ វាជាជំហ៊ានដ៏មានសារៈសំខាន់ដើម្បីថែរក្សាររបៀបរៀបរយនៅក្នុងអាហ្វហ្គានីស្ថាន។រដ្ឋាភិបាលតាលីបង់បានបង្កើតឡើងកាលពីសប្តាហ៍មុនដោយដាក់ឈ្មោះថាជារដ្ឋអេមៀរ៉ាត់។លោកប្រធានាធិបតី អាមេរិក Joe-Biden បាននិយាយថា អាមេរិកកំពុងស្ថិតនៅផ្លូវវែងឆ្ងាយណាស់ក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យី បានប្រកាសផ្តល់ជំនួយឲ្យអាហ្វហ្គានីស្ថានក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយនឹងសមភាគីប្រទេសនៅជុំវិញ អាហ្វហ្គានីស្ថាន មានប៉ាគីស្ថាន អៀរ៉ង់ តាហ្សីសគីស្តង់ អូបេគីស្តង់ និងទួរម៉េនីស្តង់ លោកបានអំពាវនាវផងដែរ ឲ្យប្រទេសទាំងនោះជួយអាហ្វហ្គានីស្ថាន ព្រមទាំងសន្យាថានឹងផ្តល់វ៉ាក់សាំងចំនួន៣លានដូសបន្ថែមទៀត។