BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអូស្រ្តាលី២រូប នឹងបំពេញទស្សនកិច្ច៤ប្រទេស ដោយបញ្ចប់នៅអាមេរិក

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 11:07  Nimoul Soth

រដ្ឋមន្រ្តីក្រសួងការបរទេសនិងការពារជាតិ អូស្រ្តាលី នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងអាមេរិកដើម្បីរិតចំណងទាក់ទងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណះដែលតំបន់កំពុងមានភាពតានតឹងជាមួយប្រទេសចិន។រដ្ឋមន្ត្រីក្រសួងការបរទេស Maris Payne និងរដ្ឋមន្ត្រី ក្រសួងការពារជាតិ Peter Dutton បានចាកចេញពីអូស្រ្តាលីកាលពីថ្ងៃពុធ បើទោះបីជាបំរាមហាមឃាត់មិនឲ្យចេញក្រៅស្រុកដោយសារកូវីដ-19ក៏ដោយ។ការធ្វើទស្សនកិច្ចនេះក៏ជាការរៀ ចំទុកជាមុន សំរាប់ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Scott Morrison ទៅកាន់ទីក្រុង Washington D.C ដើម្បីជួបប្រជុំ ជាមួយមេដឺកនាំ ជប៉ុន ឥណ្ឌា និងអាមេរិក នៅក្នុុងកិច្ចពិភាក្សារ សន្តិសុខ៤ភាគី (quad)។ចិនបានហៅកិច្ចប្រជុំនេះថាជាការប៉ុនប៉ងហុំព័ទ្ធនូវមហិច្ឆិតារបស់ចិន ។Payne និងDuttonនឹងមានការជួបប្រជុំជាមួយសមភាគីរបស់ខ្លួន នៅទីក្រុងញូវដែល្លីផងដែរ ដែលពួកគេនឹងជជែកគ្នាពី បញ្ហាសន្តិសុខ សេដ្ឋកិច្ច បរិស្ថាននិងបច្ចេកវិទ្យាផងដែ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស អូស្រ្តាលី។

68(68)

 

69(69)


 


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 11:07  Nimoul Soth