ប្រទេសកូរ៉េខាងជើង នឹងត្រូវហាមឃាត់ មិនឲ្យចូលរួមប្រកួតជាផ្លូវការក្នុង កីឡាអូឡាំពិករដូវក្តៅនៅទីក្រុង ប៉េកាំង ឆ្នាំ2022ខាងមុខនេះទេ ដែលជាការដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើងដែលបានដកខ្លួនចេញ មិនព្រមទៅចូលរួមកីឡាអូឡាំពិកនៅ តូក្យូ។
កូរ៉េខាងជើង បានបដិសេធមិនបញ្ជូន អត្តពលិកទៅចូលរួមនៅទីក្រុង តូក្យូ សំរាប់កីឡាអូឡាំពិក រដូវក្តៅ 2021 ដោយសារ មូលហេតុកូវីដ-19។
ប៉ុន្តែ ការសម្រេចចិត្តនេះ មានផលប៉ះពាល់ត្រឡប់មកវិញ ដោយប្រធានគណកម្មាធិការអូឡាំពិក អន្តរជាតិ លោក Thomas Bach បានសម្រេចដាក់ទណ្ឌកម្មលើកូរ៉េខាងជើងកាលពីថ្ងៃពុធ។
"ពួកគេបានរំលោភទៅលើធម្មនុញ្ញកីឡាអូឡាំពិក ព្រមទាំងមិនបានបំពេញនូវកាតព្វកិច្ចថា នឹងចូលរួមរាល់ព្រឹត្តិការណ៍កីឡាអូឡាំពិក ដូចបានចែងក្នុងធម្មនុញ្ញ" Bach ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃពុធ បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សារកីឡាអូឡាំពិកយ៉ាងដូច្នេះ។
Bach បានបន្ថែមទៀតថា គណកម្មាធិកាអូឡាំពិកកូរ៉េខាងជើង នឹងត្រូវព្យួរ ក្នុងឆ្នាំ 2022 បន្ទាប់មក នឹងអាចចូលរួមវិញ៕