BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នារីម្នាក់ត្រូវសមត្ថកិច្ចវាយឱ្យបែកក្បាល នៅកន្លែងពិនិត្យច្បាប់ចរាចរណ៍​ ក្នុងខណ្ឌ៧មករា

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 07:37  BeeTube News


 


2021-09-09 07.33.56 (1)

2021-09-09 07.34.24


2021-09-09 07.34.08

 


2021-09-09 07.34.18

 

កាលពីវេលាយប់ប្រមាណម៉ោង៨ជាងថ្ងៃទី៨ខែកញ្ញាមាននារីរូបស្រស់ម្នាក់​ កំពុងជិះម៉ូតូពីរនាក់ប្អូនប្រុសសំដៅទៅចូលរួមកម្មវិធីខួបកំណើតគេ​ ប៉ុន្តែខណៈដល់ចំណុចផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែជួបគោលដៅត្រួតពិនិត្យ​ច្បាប់ចរាចរណ៍ ក៏បានជិះបកក្រោយ ព្រោះខ្លួនគ្មានមួកការពារសុវត្ថិភាព ស្រាប់តែសមត្ថកិច្ចម្នាក់​ បានប្រេីវិទ្យុទាក់ទងវាយទៅលេីសំដៅចំក្បាល បណ្តាលឱ្យបែក​ និងធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ នារីរងគ្រោះ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដោយបានធ្វើការសំនូមពរទៅកាន់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូន​នាង ដោយខ្លួនព្រមទទួលកំហុសថា​ គ្មានមួកការពារ និងបានជិះបកក្រោយពិតមែន តែមិនគួរសមត្ថកិច្ចប្រើហិង្សារបែបនេះមកលើខ្លួននោះទេ។

​ បច្ចុប្បន្នម៉ូតូរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំជនរងគ្រោះ​ ចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់។ ករណីនេះកំពុង​មានការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុក​ ដោយធ្វេីការរិះគន់ទៅលេីសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ថា​ មិនគួរប្រេីហិង្សាដូចនេះទេ​ ដែលជាការជះឥទ្ធិពលអាក្រក់ក្នុងសង្គមដែលមានច្បាប់៕


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 07:37  BeeTube News