BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ាគីស្ថានផ្តល់យោបល់ចង់ឲ្យតាលីបង់ចូលរួមប្រជុំក្នុងវេទិការតំបន់

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 05:59  BeeTube News

(អុីស្លាម៉ាបាដ)Reuter- ប៉ាគីស្ថានកាលពីថ្ងៃពុធ បានផ្តល់ជាយោបល់ចង់ឲ្យមានការអញ្ជើញពួកតាលីបង់ដែលកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានចូលរួមប្រជុំក្នុងវេទិការតំបន់ដែលមាន៦ប្រទេសចូលរួម ដោយនិយាយថា ដើម្បីជួយបញ្ចៀសនូវវិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌។

2021-09-09 06.01.10
 

ពួកតាលីបង់កាលពីថ្ងៃអង្គារ៍បានប្រកាសចេញនូវរដ្ឋាភិបាលថ្មី មួយ ដោយបានតែងតាំង លោក Mullah Hasan Ahkund ដែលជាអ្នកបានចូលរួមនៅក្នុងចលនាជាមួយអតីតសពស្ថាបនិក លោកMullah Omar ។

រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថាន លោក Shah Mehmood ថ្លែងតាមការប្រជុំតាមវីឌីអូ ថានឹងមានបើកកិច្ចប្រជុំប្រទេសក្នុងតំបន់ដែលមាន ប៉ាគីស្ថាន ចិន តាហ្សីសគីស្តង់ អូបេគីស្តង់ អៀរ៉ង់ ទួកម៉េនីស្តង់ ដើម្បីពិភាក្សារពីយុទ្ធសាស្រ្តសំរាប់អាហ្វហ្គានីស្ថាន ហើយក៏ចេញជាគំនិតចង់ឲ្យពួកតាលីបង់ចូលរួមដែរដើម្បីការជួបជុំនាពេលអនាគតទៀត។

2021-09-09 06.01.21
 

មិនទាន់មានប្រតិកម្មពីសំណាក់សហគមន៍អឺរ៉ុប រុស្សី ឥណ្ឌា និងសហរដ្ឋអាមេរកនៅឡើយទេចពោះបញ្ហានេះ ប៉ុន្តែគេកំពុងតាមមើលសកម្មភាពរបស់ប៉ាគីស្ថានដែលខិតខំប្រឹងប្រែងដើម្បីជួយគាំទ្រពួកតាលីបង។


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 05:59  BeeTube News