BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហគមន៍អឺរ៉ុបរិះគន់ទម្រង់រដ្ឋាភិបាលតាលីបង់ថ្មី

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 05:47  BeeTube News

សហគមន៍អឺរ៉ុប កាលពីថ្ងៃពុធបានធ្វើការរិះគន់ទៅលើរដ្ឋាភិបាលបណ្តោះអាសន្នដែលរៀបចំឡើងដោយពួកតាលីបង់ថាគ្មានការួមបញ្ចូលតំណាងជនជាតិភាគតិចក្នុងប្រទេសឬចម្រុះនិកាយសាសនាអ្វីបន្តិចទាល់តែសោះ។

2021-09-09 05.48.13
 

អ្នកនាំពាក្យសហគមន៍អ៉ឺរ៉ុបបញ្ជាក់ថា វាគ្មានអ្វីដូចការរំពឹងទុក ក៏ដូចជាការសន្យាពីប៉ុន្មានអាទិត្យមុន នូវការរួមច្របាច់បញ្ចូលគ្នានៃក្រុមកុលសម្ព័ន្ធជនជាតិភាគតិច សាសនាចម្រុះ សមាសភាពក្នុងរដ្ឋាភិបាលសុទ្ធតែបុរស និងជាមនុស្សដដែលៗជាអ្នកធ្លាប់ឆ្លងកាត់ការប្រយុទ្ធតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ២០០១។

2021-09-09 05.48.29
 

រដ្ឋមន្រ្តីក្រសួងការបរទេស EU បានសង្កត់ធ្ងន់កាលពីសប្តាហ៍មុនថា ការៀបចំរដ្ឋាភិបាលវាជាលក្ខ័ណមួយក្នុងចំណោមលក្ខ័ណទាំ៥ដែលបានព្រមព្រៀងគ្នាហើយក៏ទាក់ទងទៅនឹងចំណងការទូតរវាងប្រទេសទាំង២៧និងសហរដ្ឋអាមេរិក ជាមួយពួកតាលីបង់ផងដែរ។

 

ក្រុមប្រទេសទាំងអស់នេះបានបង្កកមូលនិធិ ជាង១,000លានដុល្លារដែលជាថវិការសំរាប់ធ្វើការអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានិស្ថានរយៈពេល៧ឆ្នាំទៅមុខ។


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 05:47  BeeTube News