ក្រុមអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលបណ្តោះអាសន្នថ្មីជារដ្ឋាភិបាលមិនស្របច្បាប់និងមានចរិតថោកទាប បន្ទាប់ពីមេដឹកនាំរបស់ពួកគេAhmad Massoud បានធ្វើការអំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេសក្រោកឈរឡើងប្រឆាំងនឹងក្រុមដឹកនាំប្រទេសដែលជាក្រុមឥស្លាមនិយមជ្រុលនេះ។
ដឹកនាំដោយកូនប្រុសអ្នកប្រយុទ្ធតស៊ូជើងចាស់ Ahmad Shah Massoud ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០០១ដោយពួក អាល់ក្វៃដា ២ថ្ងៃមុនការវាយប្រហារទៅលើអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិក ចលនាតស៊ូនេះនឹងនៅតែជំនះធ្វើការតស៊ូបន្តទៅទៀត បើទោះបីជាពួកគេបានបាតបង់មូលដ្ឋានដែលគេធ្លាប់គ្របគ្រងនៅជ្រលងPanjshirក៏ដោយ អ្នកនាំពាក្យបាននិយាយយ៉ាងដូច្នេះ។
អ្នកនាំពាក្យពួកគេបានប្រាប់ AFP ទៀតថាការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននេះវាគ្រាន់តែជាតំណាងឲ្យពួកជ្រុលនិយមតែប៉ុណ្ណោះ តែវាមិនតំណាងឲ្យពលរដ្ឋអាហ្វហ្គានីស្ថានគ្រប់ដំណើរជីវិតនោះទេ ហើយក៏មិនមែន ជារដ្ឋាភិបាលដែលមានការនិយមចូលចិត្តនោះដែរ អ្នកនាំពាក្យ Ali Maisam Nazari បាននិយាយថាដូច្នេះ លោកបានបន្ថែមទៀតថាវានឹងក្លាយទៅជារដ្ឋាភិបាលដែលមានចរិតថោកទាប និងជារដ្ឋាភិបាលដែលមិនស្របច្បាប់ បើយើងក្រឡេកមើលទៅចំនួនភេវរករនៅក្នុងគណះរដ្ឋមន្រ្តី តើយើងអាចរំពឹងថាពួកគេនឹងធ្វើការកែរទម្រង់ទេ ?នៅពេលដែលតួរនាទីសំខាន់ៗត្រូវធ្លាក់ទៅក្នងកណ្តាប់ដៃនៃពួកតាលី ង់និងបណ្តាញHaqqani ព្រមទាំងគ្មានសមាសភាពស្រ្តីម្នាក់ចូលរួមផងនោះ ។
គួរបញ្ជាក់ផងដែរថា ភាគីបណ្តាញ Haqqini ក៏ជាក្រុមដ៏សាហាវព្រៃផ្សៃជាទីបំផុតក្នុងការដាក់គ្រាប់បែកអត្តឃាតកន្លងមក។