BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តាលីបង់ផ្តល់កិត្តិយសដល់អាកាសយានិកអាហ្វហ្គានីស្ថានម្នាក់

ថ្ងៃពុធ, 08 ខែកញ្ញា 2021 18:09  Jasmine Tea

បន្ទាប់ពីដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន អាមេរិកបានបន្សល់ទុកគ្រឿងអាវុធយុទ្ធភ័ណ្ឌដែលមានតម្លៃរាប់រយពាន់លានដុល្លារ នៅក្នុងទីក្រុងកាប៊ុលនិងខេត្តដ៏ទៃទៀត។ ពេលនេះពួកតាលីបង់កំពុងកាន់កាប់គ្រឿងអាវុធអស់ទាំងនោះដែលបន្សល់ទុកក្នុងអាហ្វហ្គានីស្ថាន។

នៅក្នុងឃ្លិបវីឌីអូមួយបានបញ្ចាំងឲ្យឃើញថា ពួកតាលីបង់បានទទួលការស្វាគមន៍អាកាសយានិកម្នាក់ដែលបានលួចនាំយកឧទ្ធម្ភាគចក្រមួយគ្រឿងពីកងទ័ពអាមេរិក(Black Hawk )។វីឌីអូបានបង្ហាញឲ្យឃើញថា ពួកតាលីបង់បានបំពាក់កម្រងផ្កាឲ្យបុរសនោះដែលបានបើកឧទ្ធម្ភាគចក្រទៅខេត្ត Kuna។

2021-09-08 18.03.51-2

យោងទៅតាមប្រភព Reuter អាមេរិកបានបន្សល់ទុកយន្តហោះមួយចំនួន កែវយិតសំរាប់ពេលយប់ រថយន្តកងទ័ពនិងសម្ភារះទំនើបមួយចំនួនទៀត។តែបើតាមប្រភពតាលីបង់ បានឲ្យដឹងថាអាមេរិកបន្សល់ទុកយានជំនិះ 2,000 គ្រឿង យន្តហោះនិងឧទ្ធម្ភាគចក្រ 40គ្រឿង។

យើងបានឃើញពួកតាលីបង់ ប្រើប្រាសអាវុធដែលគេបានរិបអូសយកពីទាហ៊ានរដ្ឋាភិបាល ដែលនេះគឺជាការគំរាមកំហែងដល់កងទ័ពអាមេរិកនិងសម្ព័នមិត្តរបស់យើង នេះជាសម្តីរបស់មន្រ្តីយោធាអាមេរិកម្នាក់។


ថ្ងៃពុធ, 08 ខែកញ្ញា 2021 18:09  Jasmine Tea