BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តសៀមរាប ណែនាំអោយផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តន៍តាមគន្លងថ្មី

ថ្ងៃពុធ, 08 ខែកញ្ញា 2021 17:59  Purple Fullmoon

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាបបានចេញសេក្តីណែនាំឲ្យម្ចាស់សេវាកម្មទេសចរណ៍ ទាំងអស់ ក្នុងខេត្ត្តត្រូវអនុវត្តតាមគន្លងថ្មី សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។

photo_2020-03-10_19-27-36 (1)

សេចក្តីណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប តាមរយៈប្រព័ន្ធរូបភាពនិងសំឡេង Zoom។

កិច្ចប្រជុំនេះបានសម្រេចឲ្យអាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។

 ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”។

photo_2021-09-08_17-55-16

សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំ ជាពិសេសអនុវត្តឱ្យបាននូវការស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ។

គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលបើកដំណើរការនឹងទទួលបាននូវឡាប៊ែលបញ្ជាក់ពីសុវត្ថិភាពបន្ទាប់ការចុះវាយតម្លៃរបស់ក្រុមការងារអំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម គន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩៕


ថ្ងៃពុធ, 08 ខែកញ្ញា 2021 17:59  Purple Fullmoon