BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទាហ៊ានអាហ្វហ្គានីស្ថានដែលហ្វឹកហ្វឺនដោយអាមេរិក និងអង់គ្លេសចុះចូលជាមួយតាលីបង់

ថ្ងៃពុធ, 08 ខែកញ្ញា 2021 16:46  Nimoul Soth

កងទ័ពអង់គ្លេសបានឲ្យដឹងថា ទាហ៊ានអាហ្វហ្គានីស្ថានដែលហ្វឹកហ្វឹនដោយអាមេរិកនិងអង់គ្លេសបានចុះចូលនិងប្រយុទ្ធដើម្បីពួកតាលីបង់។ទាហ៊ានអង់គ្លេសបានធ្វើការវិភាគថា រូបភាពថ្មីៗរបស់ពួកតាលីបង់ក្នុងការប្រើអាវុធ ធ្វើឲ្យគេជឿជាក់ថា ពួកតាលីបង់បានប្រើប្រាស់អាវុធនិងបច្ចេកទេសដែលពួកគេបានរៀនពីអាមេរិកនិងអង់គ្លេសក៏ដូចជាពីNATO។ប្រភពមន្រ្តីយោធាអង់គ្លេសបានប្រាប់កាសែត Times ថា គេបានសំគាល់ឃើញពីរបៀបបាញ់របស់អ្នកប្រយុទ្ធតាលីបង់ម្នាក់ដែលដាក់ម្រាមដៃត្រង់ទៅលើកៃកាំភ្លើងនៅពេលដែលឈរយាម ដែលជាករចង្អុលបង្ហាញថាជារបៀបប្រើកាំភ្លើងរបស់ទាហ៊ានលោកខាងលិច។
នេះជារបៀបប្រើអាវុធរបស់ពួកយើង នៅពេលដែលយើងឃើញគេប្រើរបៀបនេះ យើងអាចដឹងថាពួកគេជាមនុស្សយើង ព្រោះនេះជារបៀបការពារសុវត្តិភាពដែលយើងបានបង្ហាត់ដល់ពួកគេ។ក្រោយពីមិនមានការបញ្ជាក់ជាផ្លូវការណាមួយថាពួកគេបានចុះចូលនឹងពួកតាលីបង់ ប្រភពយោធាអាមេរិកបានិយាយថា ពួកគេចុះចូលដើម្បីថែរក្សាសុវត្តិភាពនិងអាយុជីវិតរបស់ពួកគេ។

55(55)
រឿងនេះត្រូវបានគេបញ្ចេញឲដឹងដោយសារការប្រយុទ្ធនៅជ្រលងPanjshir ។


ថ្ងៃពុធ, 08 ខែកញ្ញា 2021 16:46  Nimoul Soth