ទម្លាប់នៃការថែរក្សាស្បែកដ៏ល្អបំផុតសម្រាប់ពេលព្រឹក និងពេលយប់
ការឆ្វេងយល់ពីទម្លាប់នៃការថែទាំស្បែកឲ្យបានល្អគឺវាពិបាកដូចស្វែងរកស្នេហ៍ពិតអីចឹង សឹងតែថាជួយលែងបានទៅហើយ តែបើដឹងពីវិធីថែបានល្អវិញ គឺថាដូចបានហោះទៅឋានសួគ៌ដូច្នេះដែរ។ ដោយសារស្បែកមានប្រភេទខុសគ្នា ដូច្នេះតម្រូវការរបស់ស្បែកក៏ខុសគ្នាដែរ អ្នកខ្លះមានស្បែកស្ងួត ខ្លះក៏មានស្បែកប្រេង ហើយវាគ្មានផលិតផលណាមួយដែលអាចតម្រូវគ្រប់ប្រភេទស្បែកនោះទេ។ មានដែរ តែវាគ្រាន់តែជាមូលដ្ឋានសម្រាប់មនុស្ស ទូទៅអនុវត្តជាប្រចាំប៉ុណ្ណោះ។
ថែទាំបែបធម្មតាៗ ប្រហែលជាងាយស្រួលជាង
នៅពេលដែលយើងកំពុងរកវិធីថែទាំស្បែក យើងគួរគិតទៅលើបែបផែននៃរបៀបរស់នៅរបស់យើងសិន ហើយចាប់ផ្តើមពិភាក្សាជា មួយអ្នកជំនាញខាងស្បែកដើម្បីឲ្យគាត់ជួយផ្តល់នូវគន្លឹះខ្លះសម្រាប់យើង។ ប៉ុន្តែជាទូទៅការថែទាំបែបសាមញ្ញៗគឺល្អបំផុត។ យោងតាមរបាយការណ៍នៅញូវយ៉កបានបង្ហាញថា ប្រជាជននៅទីនោះមមាញឹក ណាស់ដូច្នេះពួកគេគ្មានពេលគ្រប់គ្រាន់ក្នុងការលាបរបស់ច្រើនមុខនោះទេ ប៉ុន្តែពួកគេក៏ចង់បានស្បែកដែលមានសុខភាពល្អដែរ។
ការថែទាំសម្រាប់ពេលព្រឹក
បើយើងមិនចូលចិត្តវិធីសាំញុាំច្រើន ហើយមានប្រសិទ្ធភាព ដែលអាចជួយឲ្យស្បែករបស់យើងនៅតែមានសុខភាពល្អ ទៀតនោះ គឺអនុវត្តតែពីរមុខនេះក៏បាន ងាយៗហើយចំណេញពេលវេលាទៀត។
1. ការលាងសំអាត
លាងដោយថ្នម ឬលាងដោយជះទឹកត្រជាក់ៗលើមុខ ព្រោះយើងមិនចង់ឲ្យប្រេងធម្មជាតិដែលមានលើមុខរបស់យើងវាបាត់បង់ នោះទេ ហើយក៏គួរតែពិនិត្យលើប្រភេទសាប៊ូលាងមុខឲ្យត្រូវនឹងស្បែករបស់យើងដែរ ។ បើយើងមានស្បែកប្រេងខ្លាំង យើងគួរប្រើសាប៊ូលាងមុខប្រភេទជាជែល(Gel) ឬ សាប៊ូប្រភេទពពុះ ប៉ុន្តែបើស្បែកស្ងួត យើងគួរប្រើសាប៊ូលាងមុខប្រភេទគ្រីមវិញ។
2. ឡេការពារកំដៅថ្ងៃ
បើយើងមានពេលតិចនៅពេលព្រឹក អីចឹងលាបតែឡេការពារកម្តៅថ្ងៃក៏បាន ពីព្រោះការការពារស្បែកដែលល្អបំផុត សម្រាប់ពេលព្រឹកគឺ ការពារកម្តៅថ្ងៃ។ យើងអាចលាបបំប៉នផលិតផល10ប្រភេទ ឬ100ប្រភេទក៏ដោយ តែបើមិនបាន លាបការពារកម្តៅថ្ងៃទេ វាស្មើនឹងខាតពេលនិងខ្ជះខ្ជាយលុយកាក់ ព្រោះ90%នៃភាពចាស់ខូចរបស់ស្បែកគឺបណ្តាល មកពីកម្តៅព្រះអាទិត្យ ដូច្នេះបើយើងមិនលាបការពារស្បែកពីកម្តៅព្រះអាទិត្យជាប្រចាំទេ គ្រប់ផលិតផលដែលយើងលាប ចូលស្បែកនោះវាមិនមានប្រសិទ្ធភាពដូចការរំពឹងទុកនោះទេ។ ការលាបការពារកម្តៅថ្ងៃអាចជួយបិតបាំងការខូចខាតរបស់ស្បែកពីកាំរស្មីUV ហើយជួយប្រឆាំងនឹងភាពចាស់នៃស្បែកដូចជា ស្នាមអុតខ្មៅ ស្នាមជ្រួញជាដើម។ អ្នកអាចប្រើ SFP30 ឬក៏ខ្ពស់ជាងហ្នឹងក៏ល្អ ដើម្បីលាបវាជាប្រចាំរាល់ថ្ងៃហើយកុំភ្លេចលាបវានៅរៀងរាល់2 ឬ3ម៉ោងម្តង។
3. ជម្រើសបន្ថែម : សេរ៉ូម
សេរ៉ូមប្រៀបដូចជាវិតាមីនCដែលជួយប្រឆាំងរ៉ាឌីកាល់ និងការពារស្បែកពីសារធាតុពុលផ្សេងៗលើស្បែក លើសពីហ្នឹងទៀតនោះវាជួយឲ្យស្បែកមុខភ្លឺ និងរលោងស្អាត។ ដូច្នេះបើយើងមានពេលគ្រប់គ្រាន់យើងអាចធ្វើការលាងមុខ រួចលាបសេរ៉ូម និងចុងក្រោយប្រើឡេការពារកម្តៅថ្ងៃ ឬបើពេលវេលាមិនគ្រប់គ្រាន់យើងអាចលាងមុខ ហើយលាបឡេការពារកម្តៅថ្ងៃតែម្តង។
ការថែទាំសម្រាប់ពេលយប់
បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃមិនថារាងកាយឬស្បែកនោះទេគឺត្រូវការសម្រាកនិងថែដោយយកចិត្តទុកដាក់បំផុត។ ការលាងសំអាត និងបំប៉នបន្ថែមនូវភាពចាស់នៃស្បែក (Anti-aging) អាចជួយដល់ស្បែករបស់យើងនៅពេលយប់បាន។
1. ការលាងសំអាត
បើអ្នកផាត់មុខ ដូច្នេះការលាងសំអាតស្បែកនៅពេលយប់គឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកគួរតែលាងឲ្យបានស្អាតល្អ ដូចជាជូតសំអាតម្សៅចេញពីមុខរួចហើយ លាងជាមួយសាប៊ូ បន្ថែមទៀត។
2. រ៉េទីណុល ឬសេរ៉ូម
រ៉េទីណុលជាផលិតផលចម្រាញ់ពីវិតាមីនA ដែលជួយបំប៉នដល់ស្រទាប់ និងពណ៌ស្បែកហើយអាចជួួយការពារស្នាមជ្រួញ ដោយរំញោចដល់ការផលិតខូឡាជេនឲ្យស្បែក។ ចំពោះសេរ៉ូមវិញ អ្នកត្រូវប្រាកដក្នុងចិត្តថាសេរ៉ូមដែលអ្នករើសត្រូវនឹងតម្រូវការរបស់ស្បែក ហើយត្រូវលាបវាលើស្បែកមុននឹងលាបឡេសំណើម (moisturizer) ពេលយប់។
3. ឡេសំណើម (Moisturizer)
មុនចូលគេង កុំភ្លេចលាបឡេផ្តល់សំណើម(moisturizer) ឲ្យបានត្រឹមត្រូវ ដើម្បីជួយឲ្យស្បែកជួសជុលខ្លួនវានៅពេលយប់ និងអាចបន្ថែមសារធាតុផ្សេងៗដែលអ្នកគិតថាវាចាំបាច់សម្រាប់ស្បែក។
តើយើងគួរបន្តលាបផលិតផលស្បែកដល់ពេលណាទើបដឹងថាត្រឹមត្រូវសម្រាប់ស្បែក?
វាជារឿងធម្មតាទេនៅពេលដែលយើងមានផលិតផលថ្មី យើងតែងតែរំភើបក្នុងសាកល្បងប្រើប្រាស់វា ហើយក៏ចង់ដឹង ប្រសិទ្ធភាពរបស់វាដែរ ថាតើត្រូវប្រើពេលយូរប៉ុណ្ណាទើបដឹងថាវាទទួលបានលទ្ធផល និងប្រើយូរប៉ុណ្ណាទើបដឹងថាមិន ត្រូវនឹងស្បែករបស់យើងឬអត់។ ផលិតផលខុសគ្នា បរិមាណខុសគ្នា រយៈពេលនៃការប្រើប្រាស់ក៏ខុសគ្នា ដូច្នេះលទ្ធផលក៏ទទួលបានខុសគ្នាដែរ។ ឧទាហរណ៍ បើយើងប្រើផលិតផលប្រភេទបំបាត់ជាំ
វាអាចប្រើរយៈពេលយូររាប់ខែ ទម្រាំតែផលិតផលចាប់ផ្តើម ធ្វើការជាមួយស្បែក ដូច្នេះលទ្ធផលមិនអាចឃើញភ្លាមៗត្រឹមតែមួយយប់នោះទេ។ជាទូទៅយើងអាចដឹងថាផលិតផលដែលយើងប្រើនោះត្រឹមត្រូវឬអត់ ក្នុងរយៈពេលពី3 ទៅ4ខែ លើកលែងតែវាមាន បញ្ហាប្រតិកម្មអីណាមួយដែលចាំបាច់ត្រូវឈប់ប្រើផលិតផលនោះភ្លាមៗ
និងជួបពិភាក្សាជាមួយគ្រូពេទ្យតែម្តង។ ស្បែកចំណាយច្រើនសប្តាហ៍ក្នុងការនាំសមាសភាពរបស់ផលិតផលទៅកាន់កោសិកាស្បែក ដើម្បីបញ្ចេញ នូវប្រសិទ្ធភាព។ វាត្រូវចំណាយពេលក្នុងការជួសជុលកោសិកា ហើយកាន់តែប្រើពេលយូរបន្តទៀតក្នុងការបង្កើត សារធាតុសរសៃ និងជាលិកាថ្មី។ ចូរជឿជាក់ទៅលើផលិតផលដែលអ្នកបានជ្រើសរើស ហើយប្រើប្រាស់វាឲ្យបាន ជាប់លាប់នោះវានឹងបង្ហាញពីប្រសិទ្ធភាពជាក់ជាមិនខាន។
អាយុក៏ជាកត្តាមួយដែរ
មិនមែនគ្រប់គ្នាត្រូវការលាបម្តង10ប្រភេទដើម្បីថែទាំស្បែកនោះទេ កំឡុងវ័យ30ឆ្នាំត្រូវការផ្សេង និងផលិតផលក៏ប្រើតិចជាង វ័យ60ឆ្នាំដែរ។ អ្នកដែលមានបញ្ហាជាំ ឬមុខមុនអាចនឹងត្រូវប្រើផលិតផលច្រើនមុខជាជាងអ្នកដែលគ្រាន់តែការពារស្បែកពី ភាពចាស់។ ជាចុងក្រោយចង់ផ្តាំថា គ្រប់ផលិតផលស្បែកទាំងអស់មានគុណសម្បត្តិរៀងៗខ្លួន ប៉ុន្តែវាមានប្រភេទដែលចាំបាច់ត្រូវប្រើ ដោយមិនអាចអត់បាន។
ដូច្នេះ យើងអាចផ្លាស់ប្តូរផលិតផលក្នុងការប្រើប្រាស់ទៅតាមវ័យ ឬតាមប្រភេទស្បែករបស់យើងទៅ។
ទំនាក់ទំនងសម្រាប់ការ Pre-order ផលិតផលក្រៅស្រុក https://www.facebook.com/najashop9999
អត្ថបទដកស្រង់ចេញពីមណ្ឌលថែរក្សាស្បែកនៅសហរដ្ឋអាមេរិច