BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតរដ្ឋមន្ត្រីជប៉ុនស្វែងរកតំណែងជាប្រធានគណបក្ស

ថ្ងៃពុធ, 08 ខែកញ្ញា 2021 14:52  Jasmine Tea

អតីតរដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងជប៉ុន Senae Takaishi បានរៀបចំខ្លួននឹងប្រកាសគោលបំណងរបស់លោកស្រី សំរាប់តំណែងជាមេដឹកនាំនៃគណបក្សកាន់អំណាចនៅថ្ងៃពុធនេះ។ បើសិនជាបានជោគជ័យលោកស្រីនឹង ក្លាយទៅជានាយករដ្ឋមន្ត្រីស្រ្តីដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន នេះបើតាមប្រភព ចេញពីការិយាល័យរបស់លោកស្រី។

លោកស្រី Takaishi មានការគាំទ្រពីអតីតនាយករដ្ឋមន្រ្តី Shinzo Abe, កាសែតក្នុងស្រុកបាននិយាយ,លោកស្រីមានគោលនយោបាយរបស់លោកស្រី ដោយឈរនៅលើមូលដ្ឋានប្រកួតប្រជែងទៅនឹងការគំរាមកំហែងខាងបច្ចេកវិទ្យាពីសំណាក់ប្រទេសចិន និងពង្រឹងនូវសេដ្ឋកិច្ចដើម្បីបញ្ឈប់ទៅនឹងជម្ងឺរាតត្បាត កូវីដ-19។

2021-09-08 15.37.42-2

គណបក្សប្រជាធិបតេយ្យសេរី (LDP) ជប៉ុននឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានគណបក្សនៅថ្ងៃទី29 ខែកញ្ញា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Yashihide Suga បានប្រកាសកាលពីថ្ងៃសុក្រថាគាត់បានចុះចេញពីតំណែង។ អ្នកឈ្នះឆ្នោតនឹងបានទទួលតំណែងជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី។ រហូតមកដល់ពេលនេះមានតែអតីតរដ្ឋមន្រ្តីក្រសួងការបរទេស Fumio Kushida ម្នាក់គត់ដែលបានប្រកាសពីបេក្ខភាពរបស់ខ្លួន។

ប៉ុន្តែរដ្ឋមន្រ្តីដែលមានប្រជាប្រិយភាពទទួលបន្ទុកជំរុញការចាក់វ៉ាក់សាំង Taro Kono និងអ្នកស្រី Takaishi បានបង្ហាញសញ្ញាអំពី មហិច្ឆិតារបស់ពួកគេក្នុងការចូលរួមប្រកួតប្រជែងផងដែរ។ លោកស្រី Takaishi អាយុ 60 ឆ្នាំ ដែលក្លាយជារដ្ឋមន្រ្តីស្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុង នៅក្នុងអាណត្តិទី2 របស់លោក Abe ឆ្នាំ2014។

ប៉ុន្តែបើតាមកាសែតក្នុងស្រុកបើទោះបីជាមានការគាំទ្រពីលោក Abe ដែលអាចនឹងផ្តល់នូវឥទ្ធិពលខ្លះៗដល់លោកស្រីក៏ដោយ ក៏លោកស្រីពិបាកនឹងសម្រេចគោលដៅនេះណាស់៕


ថ្ងៃពុធ, 08 ខែកញ្ញា 2021 14:52  Jasmine Tea