BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំរដ្ឋប្រហារ ហ្គីណេ ផ្តល់ឪកាសឲ្យបក្សប្រឆាំងចូលរួម

ថ្ងៃពុធ, 08 ខែកញ្ញា 2021 13:16  Purple Fullmoon

photo_2021-09-08_12-48-22 (1)

មេដឹកនាំគណបក្សប្រឆាំងដ៏ធំក្នុងប្រទេសហ្គីណេ បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោកបានត្រូវគេបើកចំហរ ឲ្យចូលរួមក្នុងរដ្ឋាភិបាលអន្តរកាល បន្ទាប់ពីពួកយោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃអាទិត្យ ហើយបានបង្ហាញជំហរក្នុងការបង្រួបបង្រួមក្នុងការចាប់យកអំណាច។

ក្រុមប្រទេសអាហ្រ្វិកខាងលិចបានគំរាមថា នឹងដាក់ទណ្ឌកម្មក្រោយពីមានការផ្តួលរំលំលោកប្រធានាធិតី Alpha Conde ដែលកំពុងនៅក្នុងអាណត្តិទី3 បន្ទាប់ពីបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញ។

photo_2021-09-08_12-49-14

មេដឹកនាំបក្សប្រឆាំងបាននិយាយទៀតថា ការធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញនេះវាខុសច្បាប់ ដែលនាំឲ្យមានការតវ៉ាប្រឆាំង និងមានមនុស្សស្លាប់ជាច្រើន កាលពីឆ្នាំមុន។ អ្នកទោសនយោបាយចំនួន80នាក់ ដែលត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលលោក Conde និងអ្នកធ្វើយុទ្ធនាការប្រឆាំងទៅនឹង ការកាន់អំណាចរបស់លោកក្នុងអាណត្តិទី3 ត្រូវបានដោះកាលពីថ្ងៃអង្គារ៍ល្ងាច បើតាមប្រភពអង្គការសិទ្ធមនុស្ស ហ្គីណេ។

photo_2021-09-08_12-49-46

មេដឺកនាំគណបក្សប្រឆាំង Cellou Dalein Diablo បាននិយាយប្រាប់សារព័ត៌មាន Reuter ថាលោកមិនទាន់បានពិភាក្សារគ្នារឿងនេះនៅឡើយទេ តែបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ។

មេដឹកនាំប្រទេសក្នុងតំបន់ក៏នឹងលើកយកបញ្ហា ហ្គីណេ ទៅពិក្សារគ្នានៅថ្ងៃពុធនេះផងដែរ៕


ថ្ងៃពុធ, 08 ខែកញ្ញា 2021 13:16  Purple Fullmoon