BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួកតាលីបង់មានបំណង ធ្វើទំនាក់ទំនងជាមួយពិភពលោក លើកលែងតែប្រទេសមួយចេញ

ថ្ងៃពុធ, 08 ខែកញ្ញា 2021 12:34  Nimoul Soth

អ្នកនាំពាក្យតាលីបង់ បានិយាយថាគេចង់មានទំនាក់ទំនងជាមួយអន្តរជាតិ ប្រទេសក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
យើងចង់មានទំនាក់ទំនងជាមួយប្រទេសទាំងអស់ លើកលែងតែ អុីស្រាអែលមួយប៉ុណ្ណោះ សំដីអ្នកនាំពាក្យ បន្ទាប់ពីពួកគេបានរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នមួយកាលពីថ្ងៃអង្គារ៍។អ្នកនាំពាក្យ Suhail Shaheen បាននិយាយប្រាប់ទីភ្នាក់ងារសាព័ត៌មានរុស្សី Sputnik News ថា គេចង់មានទំនាក់ទំនងល្អនិងធ្វើការងារជាមួយអាមេរិក បន្ទាប់ពីបានធ្វើការដកទ័ពចេញទាំងស្រុងពី អាហ្វហ្គានីស្ថាន។

47(47) (1)

ប្រាកដណាស់វាជាសករាជថ្មីប្រសិបើអាមេរិកចង់មានទំនាក់ទំនងជាមួយនឹងយើង ដែលវានឹងមានប្រយោជន៍ដល់ប្រទេសនិងប្រជាជនប្រទេសទាំង២ និងបើសិនជាអាមេរិកចង់ករសាងអាហ្គានីស្ថានឡើងវិញ យើងនឹងស្វាគមន៍ ប៉ុន្តែអុីស្រាអែលនឹងគ្មានឪកាសទេ ប្រាកដណាស់យើងនឹងមិនធ្វើទំនាក់ទំនងជាមួយអុីស្រាអែលទេ។

48(48)
កាលពីខែមុនSaheenបានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ ដោយគាត់បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល ប៉ុន្តែក្រោយមកគាត់បាននិយាយថាគេបានធ្វើឲ្យគាត់យល់ច្រឡំ ដោយអ្នក កាសែតនោះ ប្រាប់ឈ្មោះខ្លួនឯងតែមិនបានប្រាប់ថាជាប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល។គួរបញ្ជាក់ផងដែរថាក្នុងសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្ននេះពុំមានមេដឹកនាំជាស្រ្តីនោះទេ ដែលនាំឲ្យមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិលើបញ្ហសិទ្ធនារី។

49(49)
 


ថ្ងៃពុធ, 08 ខែកញ្ញា 2021 12:34  Nimoul Soth