BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ អ្នកស្នើសុំខ្ចីប្រាក់ផ្តល់នូវរូបភាពឬវិដេអូអាក្រាតកាយ

ថ្ងៃពុធ, 08 ខែកញ្ញា 2021 06:56  BeeTube News

2021-09-08 06.57.02 (1)

កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី "ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)" ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ

៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ

៤-  ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់

៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ជៀសវាងការចែករំលែក ឬផ្ញើរឲ្យអ្នកណាម្នាក់ដោយមិនស្គាល់អត្តសញ្ញាណឬប្រភពច្បាស់លាស់។


ថ្ងៃពុធ, 08 ខែកញ្ញា 2021 06:56  BeeTube News