កាលពីថ្ងៃអង្គារ៍ទី7ខែកញ្ញា ពួកតាលីបង់បានចាប់ខ្លួនអ្នកកាសែតជាច្រើន ដែលបានទៅយកព័ត៌មានអំពីការតវ៉ានៃការលូកដៃចូលមកក្នុងកិច្ចការរបស់អាហ្វហ្គានីស្ថាន.APបានធ្វើសេចក្តីរាយការណ៍. អ្នកយកព័ត៌មាននិងអ្នកកាន់ម៉ាស៊ីនថត របស់កាសែតក្នុងស្រុក Tolo news និងAria news ត្រូវបានចាប់ខ្លួន
អ្នកសារព័ត៌មាន អាហ្វហ្គានីស្ថានម្នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកតាលីបង់ ដែលក្រោយមកត្រូវបានដោះលែងវិញ បាននិយាយប្រាប់ សារព័ត៌មាន Associated Press (AP) ថា "ពួកគេបានឲ្យខ្ញុំយកច្្រមុះទៅឈ្មុះដី ហើយនិយាយសុំទោស ចំពោះការចូលទៅយកព័ត៌មាននៃការតវ៉ានេះ" គាត់បានបន្ថែមទៀតថា អ្នកកាសែត អាហ្វហ្គានីស្ថានកាន់តែលំបាកទៅៗហើយ.
ស្ថានីយ៍ទូរទស្សន៍ Tolo news បាននិយាយថាអ្នកកាន់ម៉ាស៊ីនថតរបស់ស្ថានីយ៍ត្រូវចាប់ខ្លួន តែត្រូវបានដោះលែងមកវិញ បន្ទាប់ពីប្រធានស្ថានីយ៍ទូរទស្សន៍ជាច្រើនបានធ្វើការតវ៉ាទៅពួកតាលីបង់.