BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តាលីបង់ប្រកាសរដ្ឋាភិបាលថ្មីសំរាប់អាហ្វហ្គានីស្ថាន

ថ្ងៃពុធ, 08 ខែកញ្ញា 2021 05:31  BeeTube News

2021-09-08 05.32.56

ពួកតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយសំរាប់អាហ្វហ្គានីស្ថានព្រមទាំងដាក់ឈ្មោះថាជា រដ្ឋ អេមៀរ៉ាត់.

រដ្ឋាភិបាលនឹងដឹកនាំដោយ Mullah Mohammad Hassan Akhund ដែលជាស្ថាបនិកមួយរូបនៅក្នុងចលនានេះ.

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជាមេដឹកនាំនៃក្រុមអ្នកប្រយុទ្ធ Haqqani ដែល FBI ធ្លាប់តាមចាប់ខ្លួន.

ក្រុមតាលីបង់បានចូលកាន់កាប់ភាគច្រើនបំផុតនៃប្រទេស ច្រើនជាង3សប្តាហ៍ ហើយបានបណ្តេេញមេដឹកនាំដែលជ្រើសរើសដោយការបោះឆ្នោតកាលពីមុន

"យើងដឹងថាប្រជាពលរដ្ឋទូទាំងប្រទេសបាននឹងកំពុងរង់ចាំរដ្ឋាភិបាលថ្មីមួយ"​zabihulla Mujahid បាននិយាយយ៉ាងដូច្នេះព្រមទាំងថ្លែងទៀតថា ក្រុមយើងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ.

2021-09-08 05.33.07

Sarajudin Haqqani រដ្ឋមន្រ្តីបណ្តោះអាសន្ននៃក្រសួងមហាផ្ទៃគឺជាមេដឹកនាំបណ្តាញ អ្នកប្រយុទ្ធ Haqqaniដែលល្បីល្បាញថាមានទំនាក់ទំនងជាមួយពួកតាលីបង់នៅក្នុងសង្រ្គាមអស់រយះពេល20ឆ្នាំមកហើយ ព្រមទាំងត្រូវបានចាត់ទុកថាជាអង្គការភេវរកម្មដោយសហរដ្ឋអាមេរិក.

ការតែងតាំងផ្សេងទៀត រួមមាន Mullah​yahoob​ជារដ្ឋមន្រ្តីបណ្តោះអាសន្នក្រសួងការពារជាតិ,​Amir Khan Muttaki រដ្ឋមន្រ្តីបណ្តោះអាសន្នក្រសួងការបរទេស.

នៅពេលដែលមានសំណួរចោទសួរថា ហេតុអីក៏មិនមានស្រ្តីនៅក្នុងគណរដ្ឋមន្រ្តី អ្នកនាំពាក្យតាលីបង់បានឆ្លើយថា សមាសភាពរបស់ រដ្ឋាភិបាលមិនទាន់បានរៀបចំសព្វគ្រប់នៅឡើយទេ.


ថ្ងៃពុធ, 08 ខែកញ្ញា 2021 05:31  BeeTube News