កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) រួមសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការអនុវត្តន៍ផ្ទាល់ដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329
២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន ។
រួមជាមួយវត្ថុតាង មាន៖
អ៊ិចស្តាស៊ី (MDMA) 6 kg 546,65g ,មេតំហ្វេតាមីន (ICE) 1 kg 085,35g, អំហ្វេតាមីន 608,33g, កេតាមីន(Ketamine) 228,89g ,នីមេតាហ្សេប៉ាម(Nimetazepam) 1 kg 503,88g សរុប ទម្ងន់ 9 kg 973,10g , សារធាតុគីមី 4 kg 684,70gនិងទូរស័ព្ទ ២គ្រឿង រួមទាំងឧបករណ៍កែច្នៃមួយចំនួនទៀត
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។