ក្រោយពីមានស្ត្រីម្នាក់ជាអាជីវករផ្សារលើ បានមរណៈភាពកាលពីយប់មិញដោយសារ កូវីដ១៩ បំប្លែងថ្មី ប្រភេទDelta គ្រូពេទ្យខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃនេះបានចុះយកសំណាកទៅលើអាជីវករផ្សារលើ ចំនួន៨៨ នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១ នាក់ ។
ករណីនេះមិនទាន់អាចបញ្ជាក់ថាជាករណីកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា នោះទេ គ្រាន់តែធ្វើតេស្តសំណាកដំបូង (តេស្តរហ័ស) នៅរង់ចាំបញ្ជូនសំណាកទាំងនោះទៅកាន់ប៉ាស្ទ័រ ក្រុងភ្នំពេញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ថាតើជាកូវីដ១៩ ប្រភេទធម្មតា ឬក៏ជាការកូវីដបំប្លែងថ្មីប្រភេទដែលតា Delta។
សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ២ចូលរួម ។