នៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើង បន្ថែមទៀតដល់កម្ពស់៨,៣៥ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,១៨ម៉ែត្រហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់៧,៧២ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម។
ដោយឡែកបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គ ស្ទឹងត្រែង ក្រចេះ កំពង់ចាម អ្នកលឿង ទន្លេចតុមុខ ទន្លេបាសាក់ កោះខែល ទន្លេសាបព្រែកក្តាម នឹងបន្តឡើង៣ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែកញ្ញា២០២១។